Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី​និង​កាត់​ខ្សែ​កាត់​បូ​ស្រះ​ទឹក នៅ​វត្ត​តាកែវ បច្ច័យសរុប​ជាង​៥០​លាន​រៀល​

spot_img

ខេត្តស្វាយរៀង ៖ អង្គ​កឋិនទាន​សាមគ្គី​ដែល ផ្តួចផ្តើម​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជៀង​អំ​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​និងលោកស្រី ព្រមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកឈន​សា​រ៉ា​ណេ​អគ្គនាយករង​ភ​ត្តុ័​ភា​និង​ហិរញ្ញវត្ថុ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​និង​លោកស្រី​ព្រមទាំង​មន្ត្រីរាជការ​រួម​និង​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​ចូលរួម​យ៉ាងអា​ធិ​ក​អធម្ម ហើយ​បាន​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី និង​កាត់​ខ្សែបូ​សម្ពោធ​ស្រះ​ទឹក​នៅ​វត្ត​ទួល​តាកែវ​ស្ថិត​ក្នុងភូមិ​ទួល​តាកែវ ឃុំ​ពងទឹក​ស្រុក​រំដួល​ខេត្តស្វាយរៀង​។ អង្គ​កឋិន​នេះបាន​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៧​។

​បើតាម​ប្រសាសន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន​រតនា​ជំនួយការ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជៀង​អំ បានអោយដឹងថា​អង្គ​កឋិនទាន​នេះ​ធ្វើឡើង ដើម្បី​ប្រមូល​ប​ច្ច​យ័​សំរាប់កសាង​នូវ​សមិទ្ធផល​នានា​និង​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​ទួល​តាកែវ​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា អង្គ កឋិនទាន​យើងអាចធ្វើ​បានតែ​ក្នុង​រយៈពេល​តែ «២៩​ថ្ងៃ​» ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក ហើយ​ការដែល រៀបចំ​បុណ្យ​កឋិនទាន​នេះ​ឡើង ព្រោះ​ក្រៅពី​ចង់​ថែរក្សា​ប្រពៃណី​វប្បធម៌ ទំនៀមទម្លាប់ តាមបែប​ព្រះពុទ្ធសាសនា ឲ្យ​គង់វង្ស​ក៏​ធ្វើឡើង​ដើម្បី​ប្រមូល​បច្ច័យ​ជួយ​កសាង​សមិទ្ធិផល​នានា ក្នុង​ទី​អារាម​ឲ្យ​កាន់តែ​រីកលូតលាស់​និង
​បានរួម​ចំណែក​ជួយ​ទ្រទ្រង់​ដល់​ព្រះសង្ឃ​ផងដែរ​។​លោក​ជិន​រតនា​បានអោយដឹង​បន្ថែមទៀតថាៈ បច្ច័យ​ដែល​លោក​ជៀង​អំ​និង​លោកស្រី​ព្រមទាំង​បុត្រាបុត្រី​ចូល​បុណ្យកឋិនទាន​នេះ​បាន​ចំនួន​២៨.៦២៧០០០​លាន​រៀល​និង​លោក​ឈន​សា​រ៉ា​ណេ​និង​លោកស្រី​ចូល​បុណ្យ​ចំនួន​២០​លាន​រៀល​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​សរុប​បច្ច័យ​ទាំងអស់​ជាង៥០​លាន​រៀល​។​លោក​ឈន​សា​រ៉ា​ណេ​និង​លោកស្រី​បាន​កសាង​នៅ​វត្ត​ទួល​តាកែវ​តាំងពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៧ ​សរុប​មាន​ចំនួន​ជាង​១០​ម៉ឺន​ដុល្លារ​។​នៅក្នុង​ឱកាស​នោះ​លោក ឈន​សា​រ៉ា​ណេ បាន​ជួយ​កសាង​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ពងទឹក​ចំនួន​១០០០​ពាន់​ដុល្លារ​។

​ថ្លែង​នៅក្នុង​ពិធី​នោះដែរ​លោក ជៀង អំ បាន​សំដែង​នូវ​ការកោតសរសើរ​ដល់​ប​ង​ប្អូន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​បាន​មូលមតិ​គ្នា​ធ្វើអោយ​អង្គ​កឋិនទាន​នេះ​ដំណើរការ​ទៅ​ប្រកប​ជោគជ័យ​និង​ទទួលបាន​មិ​គ្ទ​ផល​កុស​ល្យ​បុណ្យ​បាន​គ្រប់ៗ​គ្នា​។​លោក​បាន​បញ្ជាក់ថា​ដោយសារ​កត្តា​មាន​សុខសន្តិភាព​នេះហើយ​ទើប​ប្រទេសជាតិ​យើង​មានឱកាស​បានអភិវឌ្ឍន៍​ប្រទេសជាតិ​អោយមាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​នៃ
​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក ជៀង​អំ ក៏បាន​សំណូម​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ដែល​គង់នៅ​វត្ត​ទួល​តាកែវ​សូមកុំ​ឆាប់​សឹក​ពេក​សូម​ចូលរួម​បំរើ​ព្រះពុទ្ធសាសនា​អោយបាន​យូរ​អង្វែង​សម្រាប់​ពុទ្ធបរិស័ទ​គោរពបូជា​បានធ្វើ​បុណ្យ​ធ្វើ​ទាន​ផងដែរ​៕​វ៉ៃ​កូ​

spot_img
×