Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្យល់​កន្ត្រាក់​បង្ក​ការខូចខាត​ផ្ទះ​ពលរដ្ឋ ​២៨ខ្នង នៅ​ខេត្តបន្ទាយមានជ័យ ចំ​ថ្ងៃបុណ្យ​ចូលឆ្នាំ​

spot_img

បន្ទាយមានជ័យ ៖ ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​២៨​ខ្នង នៅ​ខេត្តបន្ទាយមានជ័យ​ចំ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំច​ថ្ងៃទី​១៥​មេសា ។ ពី​នោះ​មកទល់​ថ្ងៃទី​១៧​មេសា​នេះ មន្ត្រី​និង​កងកម្លាំង​ចម្រុះ​ជួយ​ជួសជុល សម្រួល​ជម្រក​ជ្រក​នៅ​បណ្តោះអាសន្ន​ជូន​បង​ន្អូ​ន​រងគ្រោះ​ទាំងនោះ​ហើយ​។​

ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​១៥​មេសា​នោះ បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​ចំនួន​២៨​ខ្នង នៅ​៤​ស្រុក​-​ក្រុង​។ ក្នុងនោះ​នៅ​ស្រុក​មង្គល​បូរី​១៤​ខ្នង​, នៅ​ស្រុក​អូរជ្រៅ ១០​ខ្នង​, នៅ​ក្រុង​ប៉ោយប៉ែត​៣​ខ្នង និង​ស្រុក​ម៉ាឡៃ​១​ខ្នង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​ព​ន្ទា​យ​មានជ័យ​អោយដឹងថា ៖ ខ្យល់​កន្ត្រាក់​បាន​បោកបក់​បង្ក​ការភ័យខ្លាច​និង​ខូចខាត​ដូចខាងលើ តែ​មិន​ធ្វើអោយ​ពលរដ្ឋ​ណា​រងរបួស​ឬ​ស្លាប់​ទេ​។ វា​ជា​ខ្យល់​កន្ត្រាក់​លើកដំបូង​សម្រាប់​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គស​២០១៨​នេះ​។​

ខ្យល់​កន្ត្រាក់​នោះ​កើតឡើង​ពេល​មាន​ភ្លៀង​កក់ខែ ហើយ​មកទល់​ព្រលប់​ថ្ងៃទី​១៧ មេសា នៅមាន​ភ្លៀង​ធ្លាក់​ខ្លាំង​រាយប៉ាយ​ក្នុងភូមិ​-​ស្រុក​មួយចំនួន ហើយ​ក៏មាន​ខ្យល់​បក់​មក​ខ្លះទៀត​។​

លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​អោយដឹងថា ៖ បន្ទាប់ពី​មាន​គ្រោះធម្មជាតិ​នោះមក មន្ត្រី​អាជ្ញាធរ កងទ័ព នគរបាល​និង​កងរាជអាវុធហត្ថ​រាប់សិប​នាក់ បានចេញ​ជួយ​អន្តរាគមន៍ សួរសុខទុក្ខ រំលែក​ការលំបាក​និង​ជួយ​ជុស​ជុល​ផ្ទះ​ឡើងវិញ​។​

ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បា​ម​ជួយផ្តល់​អំណោយ​ឧបត្ថម្ភ សង្ក​សី ដែកគោល ឈើ លួស​ជាដើម​៕ ដោយ ៖ បន្ទាយ​

spot_img
×