Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​៤​នាក់ ដួល​ដោយ​ខ្លួនឯង ស្លាប់​ម្នាក់​

spot_img

​បន្ទាយមានជ័យ ៖ យោង​របាយការណ៍​របស់​មូលដ្ឋា​នកងរាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុង​ចន្លោះ​បង្គោ​ផ្លូវ​លេខ ២០-២១ ស្ថិតនៅ ភូមិ​បន្ទាយ​ទីមួយ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួស​៣​នាក់​។​

​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​បន្តថា ករណី​នេះ​បង្កដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា Dream C ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ប​.​ជ ១P-៨៣០៦ ជិះ​គ្នា ៤​នាក់ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​៖ ១ ឈ្មោះ ឈិត សុខា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជា​អ្នកបើកបរ រង​របួសស្រាល ២ ឈ្មោះ ឡី តី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ស្លាប់ ៣ ឈ្មោះ នុក ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​កូនឡី​តី រង​របួសស្រាល ​និង​៤ ឈ្មោះ ប៊ិប ភេទ​ស្រី អាយុ​៧​ឆ្នាំ ត្រូវជា​កូនឡី​តី រង​របួសស្រាល ។ អ្នករងរបួស ត្រូវបាន​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក ។

កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​បញ្ជាក់​ពី​មូលហេតុ​ថា គ្រោះថ្នាក់​នេះ ដោយសារ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×