Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រីម្នាក់​ចងក​សម្លាប់ខ្លួន ក្នុងផ្ទះសំណាក់​សុផល ថា​វី​

spot_img

​បន្ទាយមានជ័យ​ ៖ អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត្រ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា មាន​ករណី​មនុស្ស​ស្រី​ចងក​សម្លាប់ខ្លួន នៅក្នុង​បន្ទប់​៤៩ ជាន់​ទី​៤ ក្នុងផ្ទះ​សំណាក់​សុផល ថា​វី កាលពី ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី ស្ថិតនៅ​ភូមិ​ក្បាល ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​សុផល ថា​វី កម្លាំង​អាវុធហត្ថ​ក្រុង​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ ឃើញ​មាន ទ្វារ​បន្ទប់​បិទ​ជិត ចាក់សោ​ពី​ខាងក្នុង នៅក្នុង​បន្ទប់​មាន​សាកសព​ជនរងគ្រោះ​ឈ្មោះ ជិន ពិសី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តមានជ័យ ។​

​តាម​ការពិនិត្យ​សាកសព ឃើញថា​៖ ក្បាល​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ បំពង់​ក​មាន ស្នាម​រឹត​នឹង​កន្សែងពោះគោ បំពង់​ក​ផ្នែក​ខាងលើ​បែក ដងខ្លួន​ពុំមាន​ស្លាកស្នាម​អ្វី​ទេ អវយវៈ​ចុងដៃ ចុង​ជើង មាន​ស្នាម​ស្រុង​ឈាម ចុង​កំភួនដៃ​ខាងឆ្វេង មាន​ស្នាម​ឆូត​ប្រវែង ៤​សង់ទីម៉ែត្រ បិត​បង់ ។​

តាម​ការសន្និដ្ឋាន​សាកស​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត ។ ប៉ុន្តែ​សមត្ថកិច្ច នៅ​ពុំ​ទាន់​បញ្ជាក់​អំពី​មូលហេតុ​ករណីនេះ​ទេ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស្រាវជ្រាវ​នៅ​ឡើយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×