Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ខំ​ដើរ​ខ្ចីលុយ​គេ​ម៉ឺន​ដុល្លារ​ឲ្យ​ប្រពន្ធ​បានធ្វើការ​នៅ​ជប៉ុន ចុងក្រោយ​ប្រពន្ធ​មាន​ប្រុស​ថ្មី​បង្ហោះ​បញ្ឈឺចិត្ត​យ៉ាង​ព្រងើយ​!

spot_img

​មនុស្ស​ជាច្រើន​បាន​យល់ឃើញថា ការងារ​ជា​កម្មករ​ស៊ីឈ្នួល​ឲ្យ​គេ​នៅក្នុង​ស្រុក ពុំ​អាចធ្វើ​ឲ្យ​ពួកគេ​មាន​ជីវភាព​រស់នៅ​ស្រួល ឬ សល់​លុយកាក់​ច្រើន​ទេ ។ ដោយ​ការយល់ឃើញ​យ៉ាង​ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ពុំ​ចង់​ធ្វើការ​ឲ្យ​គេ​នៅក្នុង​ស្រុក​ឡើយ និង​សុខចិត្ត​លះបង់​របស់ទ្រព្យ ឬ ខ្ចីលុយ​គេ ធ្វើ​យ៉ាង​ណាដើម្បី​បាន​ទៅធ្វើជា​ពលករ​នៅក្រៅ​ប្រទេស ក្នុង​ក្តី​សង្ឃឹមថានឹង​ទទួលបាន​ប្រាក់ខែ​ច្រើន ដើម្បី​គ្រួសារ​របស់​ពួកគេ​មាន​ជីវភាព​ធូរធារ ។​

​ទោះយ៉ាងណា ទន្ទឹមនឹង​ការ​បាន​ទៅធ្វើ​ការ​នៅ​ស្រុក​គេ​ហើយ តែ​បែរ​ជាមាន​មនុស្ស​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក បែរបែក​គំនិត​ផិតក្បត់​ប្តី​/​ប្រពន្ធ​ដែល​កំពុង​រង់ចាំ​នៅឯ​ស្រុកកំណើត​ដ៏​ឈឺ​ចុកចាប់​បំផុត ។ ជាក់ស្តែង ថ្មីៗ​នេះ​នៅ​បុរស​ខ្មែរ​យើង​ម្នា​ក់បាន​ចែករំលែក​រូបថត និង​អម​ជាមួយ​សំណេរ​រៀបរាប់​អំពី​ទង្វើ​ផិតក្បត់​របស់​ប្រពន្ធ​គាត់ និង​កូនស្រី​តូច​ម្នាក់ ។ ហើយ​អ្វីដែល​លើសពីនេះ​ទៀត​នោះ គាត់​បាន​បង្ហើប​ឲ្យ​ដឹងថា រូបគាត់​កំពុង​ធ្លាក់ខ្លួន​ជំ​ពក់​បំណុល​គេ​ក្បែរ​ម៉ឺន​ដុល្លារ ដោយសារ​ជួយ​ជ្រោមជ្រែង​ប្រពន្ធ​បាន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែល​ដាក់តាំង​រូប​ប្រូ​ហ្វែ​ល​កូនស្រី​តូច បុរស​ជា​ប្តី​បាន​ផុស​រូបថត​ខ្លួន និង​ប្រពន្ធ​កំពុង​នៅ​ជាមួយ​ប្រុស​ថ្មី និង​រៀបរាប់​អំពី​ទុក្ខលំបាក​ដោយសារ​ប្រពន្ធ​នេះ​ថា​៖ «​ធ្លាក់ខ្លួន​ជំពាក់​បំ​ណ​ល់​គេ​ក្បែរ​មុ​ឺ​ន​ដុល្លារ​ដោយសារ​ប្រពន្ធ​
​ដើម្បីអោយ​ប្រពន្ធ​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន បានការ​ងារ​ធ្វើ​ផ្ញើរ​លុយ​មិនទាន់បាន​2000$​ដុល្លារ​ផង​ប្រពន្ធ​រត់តាម​ប្រុស​បាត់​ទៀត​ហេតុអ្វី​កម្ម​អី​ក៏​អាក្រក់​យ៉ាងនេះ​» ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន​ដែលមាន​ក្តី​អាណិតអាសូរ បានខ​មិន​លើកទឹកចិត្ត​បុរស​ជា​ប្តី ឲ្យ​ព្យាយាម​តាំងចិត្ត តស៊ូ​ឡើង ។ ខណៈ​មនុស្ស​ជាច្រើន​ទៀត បាន​បញ្ចេញ​នូវ​កំហឹង​ចំពោះ​ស្ត្រី​ជា​ប្រពន្ធ​ថា​៖ «​ឳ​ស្រី​អើយ​ស្រី​មិច​ក៏​មាយា​ទ​ថោក​ម្ល៉េស​មិច​រស់​ខ្វះ​ប្រុស​មិនបាន​មែន​, ស្រី​អី​មាន​ប្តី​មានកូន​ហើយ ធ្វើ​ច​រឹកថោក ម៉េះ​, បើ​មិន​គិត​ប្ដី​គួ​ណាស់​តែ​គិតដល់​កូន​ផង​ធី្វ​រឹក​ដូច​ឯង​នៅ​ក្រមំ​ចឹ​ង​» ។ តែ​ក៏មាន​អ្នក​រិះគន់​ប្តី​ផងដែរ​ថា​៖ «​សម​មុខ​ហើយ ប្រុស​ទាំ​មូល​សុ​ី​ក​ម្លាំ​ញើស​ឈាម​ស្ត្រី ឲ្យ​ប្រពន្ធ​ទៅ​ធ្វើការ​ចិញ្ចើម​ខ្លួន​» ៕

​ចុះ​ប្រិយមិត្ត​វិញ​យល់ឃើញ​យ៉ាងណាដែរ ?​ 

spot_img
×