Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​កូរ៉េ ចុះ​កិច្ចព្រមព្រៀង ការអភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា តាម​អ៊ី​ន​ធើ​ណេត​-WorkNet

spot_img

​​កូរ៉េ ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំនួប​ពិភាក្សា​ការងារ និង​ចុះ​កិច្ចព្រមព្រៀង​ការ អភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា តាម​អ៊ី​ន​ធើ​ណេត​-WorkNet ជាមួយ​លោកស្រី Kim Young Joo រដ្ឋមន្ត្រីក្រសួង​មុខរបរ​និង​ការងារ​​នៅ​ទីស្តីការក្រសួង​មុខរបរ និង​ការងារ សាធារណរដ្ឋ​កូរ៉េ នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ។​

​ក្នុង​ជំនួប​នេះ​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​កិច្ចសហកា​រលើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បាន​ពិភាក្សា​គ្នា​លើ​កិច្ចព្រមព្រៀង​សម្រាប់​កិច្ចសហប្រតិបត្តិការ​(Arrangement for Cooperation) រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​ក្រសួង​មុខរបរ និង​ការងារ​កូរ៉េ សម្រាប់​គម្រោង​ស្តីពី “​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា តាម​អ៊ី​ន​ធើ​ណេត​-WorkNet” ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​ទីភ្នាក់ងារ​ជាតិ មុខរបរ​និង​ការងារ​(NEA) នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភ្នាក់ងារ​សេវា​ព័ត៌មាន​ការងារ​កូរ៉េ (KEIS) នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​គម្រោង​នេះ​មាន​រយៈពេល ៤​ឆ្នាំ និង​មាន​គម្រោង​ថវិកា​ចំនួន ៣​លាន ១​សែន​ដុល្លារ​អាមេរិក ដោយ​អនុវត្ត​ជា​៣​ដំណាក់កាល រួមមាន៖ -​ទី​១ ឆ្នាំ​២០១៨ ការសិក្សា​ទៅវិញទៅមក អំពី​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​សាធារណៈ​នៅ​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ថវិកា ២​សែន​ដុល្លារ -​ទី​២ (២០១៩-២០២០) ការបំពាក់​សម្ភារ​បរិក្ខា​បច្ចេកទេស និង​Software ដើម្បី​បង្កើត ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ ការងារ​តាម​អ៊ី​ន​ធើ​ណេត​-WorkNet ថវិកា ២​លាន ៧​សែន​ដុល្លារ -​ទី​៣ ឆ្នាំ​២០២១ ការផ្ទេរ​ចំណេះដឹង​បច្ចេកទេស ការតាមដាន និង​វាយតម្លៃ ថវិកា ២​សែន​ដុល្លារ​។​

​បន្ទាប់​មក​ភាគី​ទាំងពីរ​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សម្រាប់​គម្រោង​ស្តីពី “​ការអភិវឌ្ឍ​ប្រព័ន្ធ​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា តាម​អ៊ី​ន​ធើ​ណេត​-WorkNet” ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×