Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​សម្ពាធ​ទាប​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់ ដួល​រលំ​ផ្ទះ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​

spot_img

​ភ្នំពេញ​ ៖ ដោយ​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​របស់​សម្ពាធ​ទាប បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស នៅតាម​តំបន់​ជាច្រើន​នៃ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ កោះកុង ស្វាយរៀង ព្រៃវែង ប៉ៃលិន ជាដើម បាន​ទទួល​ភ្លៀង​កក់ខែ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ នា​រសៀល​ថ្ងៃ​ទី ១៧ ខែ​មេសា នេះ ដោយ​ក្នុង​នោះ ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​បាន​ដួលរលំ។​

​បើ​តាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឲ្យដឹងថា នា​វេលា​ម៉ោង​ប្រមាណ ៤:២០ នាទី​រសៀល​ថ្ងៃ​ទី ១៧ ខែ​មេសា មាន​កើតឡើង​នូវ​បាតុភូត​ខ្យល់​កន្ត្រាក់ នៅ​ចំណុច​ភូមិ​ទួល​ច្រេស ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣ ខ្នង ដួលរលំ និង ២ ខ្នង​ផ្សេងទៀត របើក​ដំបូល ។​

​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ១ ខ្នង ស្ថិតក្នុង​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បាន​រង​ការខូចខាត​យ៉ាងដំណំ ដោយសារ​ខ្យល់​កន្ត្រាក់​វាយ​បោកបក់ នា​ល្ងាច​ថ្ងៃទី ១៧ ខែ​មេសា ។​

​ភ្លៀង​កក់ខែ​មួយ​មេ​ធំ រយៈពេល​ប្រមាណ ២ ម៉ោង ដែល​កម្រិត​ពី ៧៧-៩៥ មិល្លីម៉ែត្រ នា​រសៀល​ថ្ងៃ​ទី ១៧ ខែ​មេសា នេះ បាន​បង្ក​ឱ្យ​ទឹកស្ទឹង​ប៉ៃលិន ក៏ដូចជា ទឹក​នៅ​បណ្តា​អូរ​មួយចំនួន​ក្នុង​ខេត្ត​ប៉ៃលិន ហក់​ឡើង​ពេញព្រៀប ។ ពេលនេះ ភ្លៀង​នៅ​បន្ត​ធ្លាក់​ស្រិចៗ​នៅ ឡើយ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង អំពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ កម្ពុជា​ទទួល​រង​ឥទ្ធិពល​របស់​សម្ពាធ​ទាប នឹង​បង្ក​ឱ្យមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​។​

​ក្រសួង​ធនធានទឹក បានឲ្យដឹង​ទៀតថា សូម​បងប្អូន​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ពេល​មេឃ​រកកលភ្លៀង ជា​ពិសេស​បណ្តា​ខេត្ត នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×