Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀតហើយ! ចូលវគ្គទើសរឿងហាលស្រូវ​រំលោ.ភ​ចំណី​ផ្លូវ ពេល​នេះ កំពុង​ផ្ទុះការវែកញែក… (វីដេអូ)

spot_img

វីដេអូថ្មីមួយទៀតហើយ បង្ហាញពីទិដ្ឋភាពអ្នកស្រុកអ្នកភូមិមួយកន្លែង ហាលស្រូវលើចំណីផ្លូវសាធារណៈ បានកំពុងទទួលការចាប់អារម្មណ៍ និងការវែកញែកយ៉ាងផុសផុល ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម។

នៅក្នុងវីដេអូ បុរសម្នាក់ដែលបានបើកឡានឆ្លងកាត់ គឺពិតជាមានការភ្ញាក់ផ្អើល និងក៏ដូចហួសចិត្តជាខ្លាំង ព្រោះតែគាត់ពុំធ្លាប់ឃើញអ្នកភូមិដទៃ ហាលស្រូវរំលោភចំណីថ្នល់បែបនេះ គឺចូលសឹងពាក់កណ្តាលផ្លូវតែម្តង និងមិនត្រឹមតែប៉ុណ្ណឹងទេ គឺកន្លែងខ្លះពួកគាត់ថែមទាំងយកគល់ឈើ មកឃាំង ដើម្បីកុំឲ្យឡានម៉ូតូកិនស្រូវ ដែលជាហានិភ័យ អាចបង្កឲ្យកើតមានគ្រោះថ្នាក់ផងដែរ ប្រសិនក្នុងករណីឡានម៉ូតូជៀសគ្នា ដោយមិនបានប្រុងប្រយ័ត្ន។

ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកខ្លះដែលមិនគាំទ្រចេញមកនិយាយថា «ហាឡើងអធ្យាស្រ័យ ដោយសារតែអាងពាក្យអធ្យាស្រ័យហ្នឹងហើយ បានជាគ្មានច្បាប់ទម្លាប់អីសោះ តើផ្លូវសាធារណៈហ្នឹងសម្រាប់ហាលស្រូវចឹងឬ បើហាលចញ្ចើមផ្លូវមិនថាទេ នេះលើផ្លូវ ស្រុកខ្ញុំនៅតាកែវ ទោះជាទឹកលិចយ៉ាងម៉េច ក៏មិនដល់ថ្នាក់ហ្នឹងដែរ, ម្នាក់ៗប្រើពាក្យយោគយល់ អធ្យាស្រ័យទៅ ហើយចុះបើមានគ្រោះថ្នាក់ឡានម៉ូតូប៉ះគ្នាដោយសារគេចមិនហ៊ានកិនស្រូវបាត់បង់ជីវិត តើអ្នកណាទទួលខុសត្រូវ»។

តែទោះជាយ៉ាងណា ជាការឆ្លើយតបទៅនិងមតិមិនយល់ស្របខាងលើ ក្នុងនោះ គណនីមួយដែលធ្លាប់គ្មានកន្លែងហាលស្រូវអុីចឹងដែរ ក៏បានធ្វើការពន្យល់ហេតុផលឲ្យដឹងថា៖ «អ្នកដែលថាប្រហែលមិនដែលបានឃើញអ្នកហាលស្រូវលើផ្លូវជាតិអុីចឹងទេមើលទៅ តែខ្ញុំវិញអាយុជាង៦០ឆ្នាំហើយ បើមានទឹកលិច មិនថាហាលស្រូវទេ គឺមានទាំងមនុស្សសត្វគោ ក្របី មកដេកលើផ្លូវជាតិក៏មានដែរ។ រីឯម្នាក់ទៀត ដែលយល់ច្បាស់ពីអ្នកស្រែ ក៏បានលើកឡើងឲ្យដឹងផងដែរថា បើមិនយល់កុំចេះតែថា មកពីពួកគាត់ខ្វះកន្លែងហាល ក្នុងភូមិដីសើម កន្លែងផ្សេងទៀតត្រូវលិចទឹក បង្ខំចិត្តហាលលើផ្លូវ ហើយគាត់ទុកកន្លែងឲ្យឡាន ឬម៉ូតូបើកតើ បើទាស់ទៅសិក្សាមើលដឹងហើយៗ ក៏មិនមែនពួកគាត់ហាលជាប្រចាំថ្ងៃនោះដែរ គួរតែអធ្យាស្រ័យដល់ពួកគាត់ផង កុំឃើញទើសៗនោះ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×