Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ជើង​ខ្លាំង​ម្នាក់ ដុត​រោងចក្រ​នៅ​ខេត្ត​កណ្តាល ក្នុង​ថ្ងៃ​ចូលឆ្នាំ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាបបាន និង​បញ្ជូន​ទៅ​តុលាការ​

spot_img

​​ភ្នំពេញ ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​ឈ្មោះ កែវ រ​តន​: ហៅ ហ្គិ​ច បាន​បង្ក​ការ អុកឡុក​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​សង្គម​នោះ ។ ក្រោយពេល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​កំណត់ហេតុ​ចប់ ក៏​បាន​ប្រគល់​ស្ត្រី​ជើង​ខ្លាំង​ខាងលើ ទៅឲ្យ​អាវុធហត្ថ​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​បន្ត តាម​និតិ​វិធី​ច្បាប់​។​

​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថៃ្ង​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ មាន​ករណី​ស្ដ្រី​ជើងខ្លាំង​ម្នាក់​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច បានធ្វើ​សកម្មភាព យក​សាំង​២​កាន ទៅ​ចាក់​ដុត​ក្នុង​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម និង​ក្ដារ​កុង​ផ្លាកេ យីហោ “​ប្រាយ​វ៉េរ ហ្វើ​នី​ឈ័​រ​” ធ្វើអោយ​មាន​ការ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ស្ថិតនៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បង្ក​ការភ្ញាក់ផ្អើល ដល់​សង្គម ហើយ​បាន​គេចខ្លួន​មក​ពួន​សម្ងំ លាក់​អាត្មា នៅ​រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ទួលគោក បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​រហូត ក្តាប់បាន​មុខសញ្ញា និង​ចុះ​បង្ក្រាប​ជាក់ស្តែង ឃាត់ខ្លួន​ស្ត្រី​ជើង​ខ្លាំង​ខាងលើ​នេះ​បាន នៅ​ចំណុច ផ្ទះ​លេខ​១៤ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​។ ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្ត្រី​ជើង​ខ្លាំង ឈ្មោះ កែវ រតនៈ ហៅហ្គិច ព្រម​សារភាព​ថា​រូប​នាង​ពិតជា​បាន​ចាក់​សាំង​ដុត​ឈើ​កៅស៊ូ​ក្នុង​រោងចក្រ ប្រាយ​វ៉េរ ហ្វើ​នី​ឈ័​រ ដែល​ជា​កម្មសិទ្ធិ​របស់​ប្តី​នាង​ពិតប្រាកដ​មែន ព្រោះតែ​រូបនាង​មាន​ទំនាស់​ក្នុង​គ្រួសារ ហើយ​ប្តី​នាង​មិន​ព្រម​ចូល​ផ្ទះ​ដើម្បី ដោះស្រាយ​គ្នា ទើប​នាង​សម្រេច​ចិត្ត​ទៅ​ដុត​ឈើ​កៅស៊ូ​ក្នុង​រោងចក្រ​របស់​ប្តី​នាង​តែម្តង​។​

​ទោះជា​យ៉ាងណា​ក៏ដោយ នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​ស្ត្រី​ឈ្មោះ កែវ រ​តន​: ហៅ ហ្គិ​ច បាន​បង្ក​ការអុកឡុក​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​សង្គម​នោះ​។ កាល​ពី​ដប់​ឆ្នាំ​មុន ស្ត្រី​រូប​នេះ​ធ្លាប់​បាន​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ នៅ​ជិត​វត្ត​សន្សំ​កុសល ហើយ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ បាញ់បោះ​សេរី និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។ ក្រោយមក​ចុងឆ្នាំ​២០១៦ កន្លងទៅ ស្ត្រី​រូប​នេះ​ដដែល​បាន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​យុវជន​២​រូប ត្រូវបាន​តុលាការ​សម្រេច​ឃុំ ខ្លួន​ដាក់ពន្ធនាគារ​ផងដែរ​។​

​ក្រោយពេល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​កំណត់ហេតុ​ចប់ ក៏​បាន​ប្រគល់​ស្ត្រី​ជើង​ខ្លាំង​ខាងលើ ទៅឲ្យ​អាវុធហត្ថ​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​បន្ត តាម​និតិ​វិធី​ច្បាប់​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×