Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យចូលឆ្នាំ​៣​ថ្ងៃ គ្រោះថ្នាក់​ចរាចរ ៥៥​ករណី ស្លាប់​២៦​នាក់ និង​៨១​នាក់​របួស​

spot_img

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ឲ្យដឹង​ថា ក្នុង​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ រយៈពេល ៣​ថ្ងៃ គិតពី​ថ្ងៃ​ទី​១៤-១៦ ខែ​មេសា ឆ្នាំ​២០១៨ និង​ប្រៀបធៀប​ថ្ងៃ​ដូចគ្នា​ឆ្នាំ​២០១៧​គ្រោះថ្នាក់​ចំនួន ៥៥​លើក​/៧៤​លើក ថយ​១៩​នាក់ ស្មើ ២៦%, ស្លាប់ ២៦​នាក់​/២៩​នាក់ ថយ ៣​នាក់ ស្មើ ១០%, របួស​សរុប ៨១​នាក់​/១៣៨​នាក់ ថយ​៥៧​នាក់ ស្មើ ៤១%, របួសធ្ងន់ ៥៨​នាក់​/៨១​នាក់ ថយ​២៣​នាក់ ស្មើ ២៨% និង​របួសស្រាល​២៣​នាក់​/៥៧​នាក់ ថយ​៣៤​នាក់ ស្មើ​៦០%​។​

​បើ​តាម​របាយការណ៍​ដ​ដែល ករណី​គ្រោះថ្នាក់​ចរាចរ​នេះ មានការ​ថយ​ចុះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​មូលហេតុ​ដែល​នាំឲ្យ​មាន​គ្រោះថ្នាក់ គឺ​ល្បឿន​១២​លើក លើ​៣៣​លើក , ប្រជែង​១១​លើក លើ​៦​លើក , មិន​គោរព​សិទ្ធិ​១០​លើក លើ​៧​លើក , បត់​គ្រោះថ្នាក់​៦​លើក លើ​៩​លើក , ស្រវឹង​៦​លើក លើ​១០​លើក , មិន​ប្រកាន់​ស្ដាំ​៧​លើក លើ​៧​លើក , កត្ដា​យាន​១​លើក លើ​២​លើក និង​ងងុយដេក​២​លើក​។​

​ដោយឡែក​រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន​៖ ខេត្ត​កែប​៣​លើក ស្លាប់​៣​នាក់ របួស​៩​នាក់ , កំពង់ចាម​៥​លើក ស្លាប់​៣​នាក់ របួស​៥​នាក់ , កំពង់ធំ​៣​លើក ស្លាប់​២​នាក់ របួស​៦​នាក់ , ក្រចេះ​៣​លើក ស្លាប់​ម្នាក់ របួស​៦​នាក់ , តាកែវ​៦​លើក ស្លាប់​៤​នាក់ របួស​៩​នាក់ , ព្រះវិហារ​២​លើក ស្លាប់​២​នាក់ របួស​២​នាក់ , និង​បន្ទាយមានជ័យ​២​លើក ស្លាប់​២​នាក់ របួស​២​នាក់ ។ ចំណែក​អ្នកស្លាប់​នៅលើ​ផ្លូវជាតិ លេខ​១ ស្លាប់​២​នាក់ , លេខ​២ ស្លាប់​ម្នាក់ , លេខ​៣ ស្លាប់​៣​នាក់ , លេខ​៦ ស្លាប់​៤​នាក់ , លេខ​៧​ស្លាប់​ម្នាក់ , លេខ​៥៧​ស្លាប់​ម្នាក់ , លេខ​៦២ ស្លាប់​ម្នាក់ , ផ្លូវ​ខេត្ត ស្លាប់​៩​នាក់ និង​ផ្លូវលំ​ស្លាប់​៤​នាក់​។​

​ចំណែក​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​១៧​លើក (​យប់​៩​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ (​ស្រី​១​ម្នាក់​), រងរបួស​ធ្ងន់​១៩​នាក់ (​ស្រី​៥​នាក់​) និង​រង​របួសស្រាល ៣​នាក់ (​ស្រី​ម្នាក់​) ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន​១៧​នាក់ (​យប់​៩​នាក់​)​។​

​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមានៈ ល្មើស​ល្បឿន ៣​លើក (​ស្លាប់​ម្នាក់​), មិន​គោរព​សិទ្ធិ ៣​លើក​(​ស្លាប់​ម្នាក់​), ប្រជែង ៤​លើក​(​ស្លាប់​ម្នាក់​), បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង ៣​លើក​(​ស្លាប់​២​នាក់​), មិន​ប្រកាន់​ស្តាំ​២​លើក​(​ស្លាប់​ម្នាក់​) ងងុយដេក​១​លើក​(​ស្លាប់ ម្នាក់​)​។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៣០​គ្រឿង រួមមានៈ ម៉ូតូ ២១​គ្រឿង​, រថយន្ត​តូច ៨​គ្រឿង​, រថយន្ត​ធំ ១​គ្រឿង​។​

​យានយន្ត​ដែល​បង្កហេតុ រួមមានៈ ម៉ូតូ ១០​លើក​, រថយន្ត​ធុន​តូច ចំនួន​៦​លើក​, រថយន្ត​ធុន​ធំ ១​លើក​។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមានៈ ផ្លូវជាតិ ចំនួន ៧​លើក​, ផ្លូវ​ខេត្ត ៥​លើក និង​ផ្លូវលំ ៥​លើក​។​

​រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖​ភ្នំពេញ ២​លើក ស្លាប់​ម្នាក់ របួស​១​នាក់​,​ខេត្ត​កែប​១​លើក ស្លាប់ ម្នាក់​(​ស្រី​) របួស ៦​នាក់​(​ស្រី​៣​នាក់​), ស្វាយរៀង ២​លើក ស្លាប់ ២​នាក់​, ស្ទឹងត្រែង​១​លើក ស្លាប់​ម្នាក់ របួស ម្នាក់​, តាកែវ ២​លើក ស្លាប់ ម្នាក់ របួស ២​នាក់​(​ស្រី​១​នាក់​) និង​ខេត្ត​សៀមរាប ១​លើក ស្លាប់ ម្នាក់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×