Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ជនដៃដល់​សម្លាប់​នៅ​ក្នុងផ្ទះ ,​ឃាត់​មនុស្ស​យក​មក​សាក​សួរ​

spot_img

​រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវបាន​ជនដៃដល់ សម្លាប់​នៅ​ក្នុងផ្ទះ​លេខ​៣៦៥ ផ្លូវ​លេខ​១៦៣ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា នារី​រងគ្រោះ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់​ដោយ​មាន​ស្នាម​ខ្សែ​រឹត​ក និង​ក្បាលមាន​ស្នាម​បែក​យ៉ាង​ធំ មើល​លែង​ចង់​ស្គាល់​ទៅហើយ​។​

​នារី​រងគ្រោះ​ត្រូវបាន​គេ​ប្រាប់ថា មានកូន​ប្រុស​២​នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ​៥​ឆ្នាំ និង ឈ្មោះ​រិទ្ធិ​សក្តិ អាយុ​៣​ឆ្នាំ ហើយ​ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​រក​មើល​ថា តើ​នេះ​ជា​ករណី​ឃាតកម្ម​ប្លន់​យក​ទ្រព្យសម្បត្តិ ឬ​យ៉ាងណា ដោយ​ពិនិត្យឃើញ​ថា សព​បាន​បាត់​ចិញ្ជៀន ខ្សែក ខ្សែដៃ​។ បន្ទាប់​ពី​ពិ​និត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សាកសព ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ នៅឯ​ស្រុកកំណើត​។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ ឈាន​ទៅ​ដល់​ការឃាត់ខ្លួន​មនុស្ស​២​នាក់ ហើយ​បាន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ៕ ដោយ​៖​ប​ញ្ឋ​ញា​ស័ក្តិ​

   

spot_img
×