Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាងច្បាប់ អាជ្ញាប័ណ្ណ បញ្ជា​សម្រាប់​សុខភាព​សាធារណៈ បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​

spot_img

​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​១១ ព្រឹទ្ធសភា នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា​មាន​ចំនួន ៤៨ រូប ដើម្បី​ពិនិត្យ និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឲ្យយោបល់​ឯកភាព​ទាំងស្រុង​លើសេ​ចក្តី​ព្រាង​ច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៤៧ សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​ការបន្ត​សម័យប្រជុំ​លើក​ទី​១១ ព្រឹទ្ធសភា និតិ​កាល​ទី​៣ នៅ​ថ្ងៃ​ទី​១៨​មេសា​នេះ បានឱ្យដឹងថា កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​បាន​លើក យក​របៀបវារៈ​តែ​មួយ​មក​ពិនិត្យ និង​ឱ្យយោបល់ លើ​សេចក្តីព្រាងច្បាប់ ស្តីពី អាជ្ញាប័ណ្ណ​បញ្ហា​សម្រាប់​សុខភាព​សាធារណៈ ដោយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល តំណាង​រាជរដ្ឋាភិបាល និង​សហការី បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​លើកកម្ពស់​សិទ្ធិ​ទទួលបាន នូវ​ផលិផល​ឱសថ សម្រាប់​សុខភាព​សាធារណៈ តាមរយៈ​ការផ្តល់​អាជ្ញាប័ណ្ណ​បញ្ជា​ឱ្យ​ផ​លិនាំចេញ និង​នាំចូល​នូវ​ផលិតផល​ឱសថ ក្នុង​កាលទេសៈ​ប្រទេសជាតិ​មាន​អាសន្ន ឬ​កាលទេសៈ​បន្ទាន់​ផ្សេងទៀត ឬ​ប្រើប្រាស់​ជា​សាធារណៈ មិន​មាន​លក្ខណៈ​ពាណិជ្ជកម្ម ឬ​ស្ថានភាព សុខភាព​សាធារណៈ​ផ្សេងទៀត ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល​។​

​ច្បាប់​នេះ មាន​គោលដៅ​កំណត់​លក្ខខណ្ឌ បែបបទ និង​និតិ​វិធី​នៃ​ផ្តល់ និង​ការអនុវត្ត​អាជ្ញាប័ណ្ណ បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​។ វិសាលភាព​ពាក់ព័ន្ធ​នឹង​ផលិតផល​ឱសថ ដែល​ការពារ​ដោយ​ប្រកាសនីយបត្រ​តក្កកម្ម ក្នុង​កាលទេសៈ​ប្រទេសជាតិ មាន​ភាពអាសន្ន ឬ​កាលទេសៈ​បន្ទាន់​បំផុត​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែង​ឡើង​មាន​៥​ជំពូក និង​មាន​២៤​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១១៣​សំឡេង នៃ​ចំនួន​សមាជិក រដ្ឋសភា​ទាំងមូល នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែ​មេសា ឆ្នាំ​២០១៨ នា​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​១០ និតិ​កាល​ទី​៥​។​

​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន​៤៧​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×