Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ឡិច​ស៊ី​ស បុក​បង្គោល​ភ្លើង ស្លាប់​២​នាក់ និង​របួស​ធ្ងន់​ស្រាល ៥​នាក់ នៅ​ស្រុក​ជាំ​ក្សាន្ត​

spot_img

​ព្រះវិហារ ៖ មនុស្ស​២​នាក់​បាន​ស្លាប់ និង​របួស​៥​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​បង្គោល​ភ្លើង នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ពាក់​ស្បែក ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​លោក​វរសេនីយ៍ទោ ស៊ី សុគន្ធ​រដ្ឋា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តព្រះវិហារ បានឱ្យដឹងថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ កំពង់ធំ 2A-1611 ខូចខាត​ធ្ងន់ធ្ងរ និង​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់​ចំនួន​៥​នាក់ (​ស្រី​៣​នាក់​)​។ កម្លាំង​ជំនាញ បាន​បញ្ជូន​អ្នករបួស ទៅ​ព្យាបាល​៕ ដោយ ៖​​ បញ្ញាស័ក្តិ

spot_img
×