Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ​ក្រើនរំលឹក​ឲ្យ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើន​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ ដោយ​ទន់ភ្លន់ និង​ទាន់​ពេលវេលា​

spot_img

​ភ្នំពេញ​ ៖ មន្ត្រីក្រោមឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​មុខតំណែង​ជា​នាយករង​រដ្ឋបាល នាយក នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​ការិយាល័យ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សរុប​ចំនួន​២៦​នាក់ ត្រូវបាន​ប្រកាស​នា​ព្រឹក​ថ្ងៃទី​១៨​មេសា​នេះ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

លោក​ឃួង ស្រេង ក្នុងឱកាស​នោះ​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ក្នុង​ការបម្រើ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​។​

លោក​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​តួនាទី​សំខាន់​​ជា​ប្រតិបត្តិ​ក​រ​ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវការ​។ លោក​បន្ត​ទៀត​ថា ជា​មន្ត្រី​ត្រូវខិតខំ​ពង្រឹងសមត្ថភាព មាន​ភាពទន់ភ្លន់ រួសរាយ​រាក់ទាក់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​រក​សេវា​។ ជាមួយគ្នានេះ ត្រូវ​ធានា​ថា​សេវា​របស់​ខ្លួន​ប្រកបដោយ​តម្លាភាព គណនេយ្យភាព​។ បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​និង​ប្រកាន់​ជំហរ​ជា​អ្នកបម្រើ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​

លោក​ឃួង ស្រេង មានប្រសាសន៍​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ប្រព័ន្ធ Hot Line សម្រាប់​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​។ តែ​ប្រព័ន្ធ Hot Line នេះ​ហាក់ដូចជា​មិនសូវ​ដំណើរការ ដូច្នេះ​ត្រូវ​បន្ត​ពង្រឹង Hot Line នេះ​ឡើង​វិញ​នៅពេលដែល​ប្រជាពលរដ្ឋ​បាន​ងាក​ទៅប្រើ​ប្រព័ន្ធ​Facebook​។ តែ​ទោះបីយ៉ាងណា​យើង​មាន​ប្រអប់​សំបុត្រ​ដើម្បី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តាម​សង្កាត់ ខណ្ឌ​។​

គួរបញ្ជាក់​ថា មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ប្រកាស​តែងតាំង​មាន​ចំនួន​២៦​រូបនេះ រួមមាន ១ លោកស្រី​សក់ ចិន្តា​រី ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក កែវ ពន្លក ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក សុខ ចំរើន ជា​នាយក​ទីចាត់ការ​ទំនាក់ទំនង​សាធារណៈ​និង​សហ​ប្រតិ​បន្តិការ​អន្តរជាតិ លោកស្រី ដោ សម្ផស្ស ជា​នាយិកា​រង​ទីចាត់ការ​រដ្ឋបាល ចំណែក​២២​រូប​ទៀត ជា​នាយក នាយករង​ទីចាត់ការ​និង​ប្រធាន អនុប្រធាន​ការិយាល័យ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×