Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ជាង​១៥​ម៉ឺន​នាក់ ចូល​ទៅ​ទស្សនា​ខេត្ត​ព្រះសីហនុ​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ចំនួន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ បាន​ចូល​ទៅ​ទស្សនា​ខេត្ត​នេះ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ មាន​ចំនួន​ជាង ១៥​ម៉ឺន​នាក់​។​

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា មាន​ភ្ញៀវ​ចម្រុះ​ជាតិ ប្រមាណ​១៥០.៧៨០​នាក់ គឺ មាន​ការកើនឡើង​៥%​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១៤៤,២៥៥​នាក់ មាន​ការកើនឡើង​៤,២​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៦,៥២៥​មាន​ការកើនឡើង​២៥%​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។​

លោក​បន្តថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ទេសចរណ៍​នា​ទិស​និរតី និង ជា​តំបន់​ទេសចរណ៍​ខេត្ត​៣​ជាប់​គ្នា ក្នុងនោះ​មាន​ខេត្ត​ព្រះសីហនុ កំពត និង កែប ។ ក្នុងនោះ​ភ្ញៀវទេសចរ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ អាច​បន្ត​ដំណើរ​ទៅលេងរ​ម្មនី​យដ្ឋា​ន​ភ្នំ​បូកគោ ខេត្ត​កំពត និង អាច​បញ្ចប់​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​កែប ឬ មួយ​ភ្ញៀវទេសចរ​អាច​មក​កម្សាន្ត​ខេត្ត​កែប កំពត និង បញ្ចប់​នៅ​ខេត្ត​ព្រះសីហនុ​។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​បន្តថា ការកើនឡើង​ចំនួន​ភ្ញៀវទេសចរ​ដោយសារ​មន្ទីរ​បាន​សហ​ការ​ជាមួយ​អាជ្ញាធរ​ក្រុង ខេត្ត ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ ប្រកប​អាជីវកម្ម​ទេសចរ​ណ៍ឲ្យចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​អោយ​បានល្អ ពិសេស​តារាង​តម្លៃ​ម្ហូបអាហារ​ត្រូវ​សរសេរ​ដាក់​ជូន​ភ្ញៀវ ចៀសវាង​ការ​តម្លើងថ្លៃ​ខ្ពស់​ហួសហេតុ ធ្វើ​អោយ​ខាតបង់​ផលប្រយោជន៍ របស់​ខ្លួន​នៅ​ពេល​ខាងមុខ​ទៀត​។​

​ចំណែក​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​វិញ គឺ​គេ​សង្កេតឃើញថា មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ ។ ជា​ពិសេស​ជាង​នេះ ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ក៏​មាន​ការចាប់អារម្មណ៍​ចេញ​ទៅ​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា រួមមាន​៖ ឆ្នេរ​កោះរ៉ុង​សន្លឹម ឆ្នេរ​កោះ​តូច ឆ្នេរ​សុខសាន្ត ឆ្នេរ​កោះព្រីង ឆ្នេរ​កោះ​ឬ​ស្សី និង មានឆ្នេ​រកោះ​ផ្សេងទៀត ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងសំខាន់ ឲ្យចូល​មក​កម្សាន្ត​ខេត្តព្រះសីហនុ មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ទាក់ទិន​បញ្ហា​នេះ​ដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​នៅក្នុង​ឱកាស​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ព្រឹត្តការណ៍​និរតី​សង្ក្រាន្ត​ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច​សំរិទ្ធិស័​កព​.​ស​២៥៦២​។ លោក​បានន​បញ្ជាក់ថា ការបើក​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរ​ការការ​ងារ​ខាងលើ​ក្នុង​គោលបំណង​លើក​ស្ទួយ​វប្បធ៌ម​ប្រពៃណី​ជាតិក៏​ដូច​ជា​លើក​កម្ពស់​កិត្យានុភាព​ជាតិ​យើង​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យចូល​មក​កម្សាន្ត​ខេត្តព្រះសីហនុ ឲ្យបាន​ច្រើន​កុះករ​ថែមទៀត​។​

លោក​បន្តថា តាមរយៈ​កំណើន​ភ្ញៀវទេសចរ នឹង​អាចជួយ​ជំរុញ​ដល់​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ជាពិសេស​វិស័យ​ពណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​ទៀត​។​

​លោក​អភិបាលខេត្ត យន្ត មីន បានឲ្យដឹង​ទៀតថា ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​តំបន់ឆ្នេរ​មួយ ស្ថិក្នុង​ចំណោម​ខេត្ត​ចំនួន ៣​ទៀត​គឺ ខេត្ត​កំពត ខេត្ត​កែប និង​ខេត្ត​កោះកុង​។ ក្នុងនោះ ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​តំបន់ឆ្នេរ សំបូរ​ទៅដោយ​ធនធានធម្មជាតិ​និង​មាន​សក្តានុពល​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ពិសេស សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ដោយសារ​ខេត្ត​នេះ មាន​ប្រជុំ​កោះ​ជាច្រើន មាន​ឆ្នេរសមុទ្រ​ខ្សាច់​សរ​ស្អាត សម្បត្តិ​ធម្មជាតិ និង​ភាព​អំណោយផល​ផ្នែក​ភូមិសាស្ត្រ​ជា​ច្រើន​ទៀត សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​ដើម្បី​បង្កើន​កម្រិតជីវភាពរ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ទន្ទឹម​នេះ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ជាប់​ជា​សមាជិ​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​ពិភពលោក​ក្នុងចំណោម​ខេត្ត​ខាងលើ និង​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រសិទ្ធ​នាម​ថា ជា​តារា​រះ​នា​ទិសនិរតី​។ លើសពីនេះ​លោក​ថា ខេត្ត​ព្រះសីហនុ ក៏​ត្រូវបាន​រាជ រដ្ឋាភិបាល​ចាត់​ទុក​និង​ប្រកាស​ប្រែ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។​

បន្ថែម​លើ​នេះ លោក យន្ត មីន បានបង្ហាញ​មោទនៈភាព​ថា ឆ្នាំ​២០១៨​នេះ ក្រុង​-​ខេត្ត​ព្រះ​សី​ហន ក៏​ទទួលបាន​ពានរង្វាន់​ជ័យលាភី ផ្កា​រំដួល ៣​ទង​ដែលជា​និម្មិត​រូប​ទីក្រុង​ស្អាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ថែម​ទៀត​។​

​លោក យន្ត មីន បានបញ្ជាក់​ថា​កត្តា​ទាំងអស់​ខាងលើ​នេះ​ហើយ ដែល​បាន​ជម្រុញ​ឲ្យ​ភ្ញៀវទេសច​រមាន​ចំនួន​កើនឡើង​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​៕ ដែន សីមា​

spot_img
×