Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជក់បារី កុំបោះកន្ទុយចោល! ព្រោះ​ឥឡូវនេះ មាន​តម្រូវការ​ហើយ ក្នុង​១​គីឡូ​បាន​ថ្លៃ​….​ដុល្លារ​

spot_img

​ការជក់បារី​អាច​នាំឱ្យមាន​ការស្លាប់​លឿន ។ ជាការ​ពិត​ការ​ណាស់ ជក់បារី​បណ្តាលឱ្យមាន​ករណី​ជំងឺមហារីក​សួត​ភាគច្រើន ដោយ​ការខូចខាត​ផ្លូវដង្ហើម​របស់​អ្នកប្រើប្រាស់ និង​ថង់​ខ្យល់​តូចៗ (alveoli) ដែល​រកឃើញ​នៅក្នុង​សួត​។ ប៉ុន្តែ ខណៈដែល​ការជក់បារី​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព នោះ​កន្ទុយបារី​ដែល​ប្រមូលបាន អាចជួយ​ក្នុងការ​ការពារ​បរិស្ថាន ហើយ​អ្នក​ពិតជា​អាច​រកលុយ​បាន​ច្រើន​ពី​ការធ្វើ​ដូច្នេះ​! ព្រោះ​អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល​បរិស្ថានវិទ្យា (SMBA) បាន​បញ្ជាក់ថា ពួកគេ​កំពុង​ពិសោធន៍​កែច្នៃ ឬ ប្រើប្រាស់​សំណល់​ដែល​បោះចោល​នេះ ដើម្បី​ផលិត​របស់​មានតម្លៃ​ផ្សេងៗ​យ៉ាងច្រើន ។​

SMBA ពេលនេះ កំពុង​ប្រកាស​ទិញ​កន្ទុយបារី ដើម្បី​កែច្នៃ​ជា​ផលិតផល​ដែលមាន​តម្លៃ​ខ្ពស់ ។ ក្រុម​អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល​នេះ​បាន​និយាយថា ពួកគេ​នៅតែ​កំពុង «​សិក្សា​» ពី​វិធី​កែច្នៃ និង​ត្រូវបាន​គេ​រាយការណ៍​ថា កំពុងមាន​តម្រូវការ​យ៉ាងហោចណាស់ ៦០ គីឡូក្រាម កន្ទុយបារី សម្រាប់​គម្រោង​នេះ ។ តំណាង​មជ្ឈមណ្ឌល​នេះ​ក៏បាន​បន្ថែមថា ពួក​គ​កំពុង​ទិញ «​សំរាម​» ដើម្បី​បញ្ឈប់​គុណភាព​ចុះខ្សោយ​នៃ​បរិយាកាស Subic Bay ។​

​ក្រុម​ជំនាញការ​នៅបាន​និយាយថា ពួកគេ​ត្រូវការ​ប្រើពេល​យ៉ាងតិច ១២ ឆ្នាំ ដើម្បី​ញែក​ធាតុ​កន្ទុយបារី​ត្រូវបាន​បោះចោល ដែលមាន​ចំនួន​កើន​ឡើង​ក្នុង​១​ថ្ងៃៗ ខណៈដែល​កន្ទុយបារី​ក៏មាន​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សមុទ្រ​ផងដែរ ។​

​គម្រោង​ដែល​ត្រូវបាន​ហៅថា «Heaviest Butt» គឺជា​គម្រោង​មួយ​ដែល​ចាប់ផ្តើម​បង្កើតឡើង​នៅ​ថ្ងៃទី​៥ ខែមីនា ហើយ​បញ្ចប់​រហូតដល់​ថ្ងៃទី​៥ ខែឧសភា ។ ប្រសិន​គម្រោង​នេះ​ជោគជ័យ នោះ​កន្ទុយបារី​នឹងត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ធ្វើ​ឥដ្ឋ ឬ ឥដ្ឋ​ខ្យល់ (hollow block) ។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន SMBA បាន​បញ្ជាក់ថា កន្ទុយបារី​១​គីឡូ បាន​ថ្លៃ 300 persos (​ប្រហែល ៥ ដុល្លារ​) ។ ហេតុដូច្នេះ ប្រសិន​អ្នក​ចង់​លក់​កន្ទុយបារី​របស់​អ្នក នោះ​អ្នក​អាច​នាំយក​ពួកវា​ទៅកាន់​មជ្ឈមណ្ឌល​បរិស្ថានវិទ្យា SBMA ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ហ្វីលីពីន ៕ ចន្ទី​

spot_img
×