Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀន! រថយន្ត១គ្រឿងត្រូវបាន «តុបតែង» ជា​មួយ​គំនរ​សំរាម​ពេញ​ក្បាល​រថយន្ត ជា​លទ្ធផល​ដោយ​សារ​តែ….

spot_img

នេះពិតជារឿងដ៏មិននឹកស្មាន គ្រាដែលរថយន្ត Toyota Vios ១គ្រឿង ត្រូវបានគ្របដណ្តប់ដោយគំនរសំរាមពេញក្បាលរថយន្តតែម្តង ដែលត្រូវបានដឹងថា នេះជាលទ្ធផលដោយសារចតទទឹងទិស មិនចេះមើលគេឯង។

តែទោះជាយ៉ាងណា គេក៏ពុំបានដឹងថា អ្នកណាបាន «តុបតែង» ក្បាលរថយន្តនេះជាមួយគំនរសំរាមបែបនេះនោះទេ។​ ប៉ុន្តែ ច្បាស់ណាស់​អ្នកដែលបានធ្វើរឿងនេះ គឺដើម្បី «បង្រៀន» អ្នកបើកបររូបនោះ លើកក្រោយកុំឲ្យបើកឡានចតខុសរបៀបបែបនេះទៀត។

ដោយឡែក អ្នកអ្នកនិយមលេងអ៊ីនធឺណិត ​ក្រោយបានឃើញបែបនេះ ក៏បានលើកឡើងជាការការបារម្ភថា អ្នកបើកបរនោះ ពេលត្រឡប់មករថយន្តវិញ​ ពិតជាមានការខ្មាសអៀនហើយៗ ហើយច្បាស់ណាស់នឹងធ្វើ​ឱ្យគំនរសំរាមធ្លាក់រាយប៉ាយលើ​ផ្លូវ​ ធ្វើ​ឱ្យអ្នកបោសសម្អាតធ្វើ​ការបន្ថែមទៀតហត់ហើយ។

រីឯអ្នកដទៃទៀត​បាននិយាយថា៖ “គួរមានវីដេអូតាមដាន​ដែលគាត់ចោលសំរាម។ ប្រសិនបើ​គាត់បោះ​វា​ចោលតាមផ្លូវ សូមផ្ញើ​វីដេអូនេះ​ទៅ​អាជ្ញាធរ ដើម្បីផាកពិន័យគាត់​ពីបទចោលសំរាម»៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

វីដេអូ=> (Video)

spot_img
×