Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដែល​ឆាត​បោកប្រាស់ ដោយ​ទារប្រាក់​ពី​ប្រជាពលរដ្ឋ តាម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​

spot_img

ភ្នំពេញ​៖ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ សូត្រ សុ​ផា​រី ភេទ​ស្រី អាយុ​២៩ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោង​១៨ និង ៤០​នាទី ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅតាម​ផ្លូវ​លេខ​១១ ក្នុង​បុរី​ពិភពថ្មី​ទល់មុខ​កន្លែង​វេ​លុយ​វី​ង សង្កាត់​ដង្កោ ខណ្ឌដង្កោ ជនសង្ស័យ​មានឈ្មោះ គុណ មករា ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវ​លេខ​១១ ក្នុង​បុរី​ពិភពថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​ដកហូត​សម្ភារៈ​រួមមាន ៖ ១-​ប្រាក់​ដុល្លារ ២.២០០(​ពីរពាន់​ពីរ​រយ​)​ដុល្លារ​អាមេរិក ២-​ខ្សែ​លោហៈធាតុ​ពណ៌​លឿង ២ ខ្សែ ៣-​ខ្សែក​លោហៈ​ទង់ដែង ១ ខ្សែ ៤-​ចិ​ញ្ជៀ​ន​លោហៈធាតុ​ពណ៌​លឿង ១ វង់ ៥-​ក្រវិល​លោហៈធាតុ​ពណ៌​លឿង ១ គូរ ៦-​ក្រវិល​លោហៈធាតុ​ទង់ដែង ១ ចំហៀង ៧-​វី​សា​កាត ៤​សន្លឹក ៨-​កាត​គ្រី​ម៉ូតូ ២​សន្លឹក ៩-​នាឡិកា​១​គ្រឿង ១០-​ទូរស័ព្ទ ៣​គ្រឿង ១១-​ម៉ូតូ ១​គ្រឿង​ម៉ាក​ធូ​ដេ ពាក់​ស្លាក​លេខ​ភ ព 1FK.1528 ។ ១២-​ស៊ីម​ទូរស័ព្ទ​ស្មា​ត​ចំនួន ៣ ។​

​សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ជនរងគ្រោះ​ខាងលើ​បាន​លេង​ឆាត (Facebook) ជាមួយ​ជនសង្ស័យ ហើយ​ជនសង្ស័យ​បាន​ឆាត​ប្រាប់​ជនរងគ្រោះ​ថាឱ្យ​ដាក់​លុយ​ចំនួន ២០០(​ពី​រយ​)​ដុល្លារ មក​ជនសង្ស័យ ដើម្បី​ទទួល​ឥ​វ៉ាន់​ដែល​គេ​ផ្ញើ​មកពី​ប្រទេសក្រៅ ហើយ​ជនរងគ្រោះ​បាន​ផ្ញើ​លុយ ២០០(​ពី​រយ​)​ដុល្លារ ទៅ​តែ​មិនឃើញ​ឥ​វ៉ាន់​ដែល​ផ្ញើ​នោះទេ ក្រោយមក​ជនសង្ស័យ​បាន​ប្រាប់​ជនរងគ្រោះ​ថា​ទាល់តែ​ផ្ញើ ៨០០(​ប្រាំបី​រយ​)​ដុល្លារ ទៀត​ទើប​ទទួល​ឥ​វ៉ាន់​បាន ដោយមាន​ការសង្ស័យ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ សែន​សុខ ដើម្បី​ឱ្យជួយ​ស្រាវជ្រាវ ក្រោយមក​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​សែន​សុខ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​ហើយ​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ នឹង​បញ្ជូន​ជនសង្ស័យ​មក​សាកសួរ​បន្ត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​៕ ដោយ​៖​ជាលី​

spot_img
×