Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតករ​ម្នាក់ សម្លាប់​នារី​ម៉ាស្សា​

spot_img

​​រាជធានី​ភ្នំពេញ ៖​ ឃាតករ​ម្នាក់​ដែល​សម្លាប់​នារី​ម៉ាស្សា​ក្នុងផ្ទះ​ម្តុំ​ផ្សារ​ដើមថ្កូវ ត្រូវ​ចាប់ខ្លួន​បាន នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៨ មេសា​នេះ ដោយ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ។​

​ឃាតករ​ឈ្មោះ ហុង សុខ​ហេង អាយុ​៤១​ឆ្នាំ ជា​អ្នក​កាន់​ឡ​ស្ទីម និង​ត្រូវ​ជា​ពូ​ថៅកែ​ហាង​ម៉ាស្សា​KS ដោយ​បាន​សម្លាប់​នាង​ប្លន់​យក​ខ្សែក ខ្សែដៃ ទូរស័ព្ឌ និង​ស្បែកជើង​ពី​នារី​រងគ្រោះ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​មក​វិញ ។​

​គួររំលឹកថា នារី​រងគ្រោះ ឈ្មោះ​សួង លីន​ណា អាយុ​៣១​ឆ្នាំ ជា​នារី​ម៉ាស្សា នៅ​ហាង​មួយ​កន្លែង​ក្បែរ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ (​ជិត​កន្លែង កើតហេតុ​) និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​សំពៅ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ នារី​រងគ្រោះ​ជា​ស្ត្រី​មេម៉ាយ មាន​កូនប្រុស​តូចៗ​២​នាក់ ។ នារី​ម៉ាស្សា​ម្នាក់​ត្រូវ​ឃាតករ​វាយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​កាលពី​ព្រឹក​ថ្ងៃទី​១៧ មេសា ស្ថិត​ក្នុង​បន្ទប់​ជាន់​ទី​១ ផ្ទះ​លេខ​៣៦៥ (​ក្បែរ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​) ផ្លូវ​លេខ​១៦៣ ភូមិ​២ ក្រុម​១៦ ក្នុង​សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×