Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ​ឃុំខ្លួន​ស្ត្រី​២​នាក់ ដាក់ពន្ធនាគារ រឿង​បោក​រថយន្ត​៤២​គ្រឿង លក់​ឲ្យ​អ្នកដទៃ​

spot_img

​​ភ្នំពេញ ​៖ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ដីកា​បង្គាប់ ទៅ​ឃុំខ្លួន​ស្ត្រី​២​នាក់​ពាក់ព័ន្ធ​រឿង​បោក​រថយន្ត​៤២​គ្រឿង​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​ជំនុំជម្រះ​។

​ចៅក្រម​ស៊ើបសួរ​សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​ស្ត្រី​ទាំង​២​នាក់​នេះ ធ្វើឡើង​តាម​ការចោទប្រកាន់​របស់លោក សឿ ឡងឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ រំលោភ​លើ​ទំនុកចិត្ត និង​ពី​បទ ផ្សំគំនិត​។ ដោយឡែក​បុរស​ម្នាក់ ដែល​ឃាត់ខ្លួន​ជាមួយគ្នា​នោះ ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ​គឺ ១៖ ឈ្មោះ ឃា​ម រដ្ឋា ហៅ យ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ២៖ ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​៣៖ ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​

​គួរ​រំ​លេក​ថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ស្រី​ប្រុស​ចំនួន​៣​នាក់​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​ករណី​ជួល​រថយន្ត អ្នកដទៃ​ចំនួន​៤២​គ្រឿង​ទៅ​បញ្ចាំ​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ នុប សុ​វណ្ណា ជា​អាជីវករ នៅ​ខេត្ត​កណ្តាល និង ឈ្មោះ អឿន ឡោ ជា​អាជីវករ នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ឱ្យដឹងថា ពួកគាត់​ទាំង​២​នាក់ បាន​ជួល​រថយន្ត​ឱ្យទៅ​ជន សង្ស័យ​ឈ្មោះ ឃា​ម រដ្ឋា ហៅ យ៉ា តាំងពី​អំឡុង​ខែ​មីនា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ឈ្មោះ នុប សុ​វណ្ណា បាន​ជួល​រថយន្ត​ឱ្យ​ជនសង្ស័យ​អស់​ចំនួន​៩​គ្រឿង ឯ​ឈ្មោះ អឿន ឡោ បាន​ជួល​រថយន្ត​ឱ្យ​ជន​សង្ស័យ​អស់​ចំនួន​៣​គ្រឿង រហូតដល់ ចុង​ខែ​មករា ឆ្នាំ​២០១៨ ជនសង្ស័យ​ពុំ​ឃើញ​យក​ប្រាក់​ថ្លៃ​ឈ្នួល​មក​បង់​និង​ធ្វើ​កិច្ចសន្យា​បន្ត ហើយ​​រក​លេស​ភូតកុហកគេចវេះ ដោយ​សន្យា​ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃ​នោះ ទើប​ពួកគាត់​ដាក់​ពាក្យបណ្តឹង ដល់​សមត្ថកិច្ច កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យជួយ​ស្រាវជ្រាវ​តាម​ច្បាប់​។​

​មន្ត្រី​អាវុធហត្ថ​បញ្ជាក់ទៀតថា នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃា​ម រដ្ឋា ហៅ​យ៉ា យក​មក​សួរនាំ​។ តាម​វិធាន​ជំនាញ​របស់​អាវុធហត្ថ​រាជធានី ភ្នំពេញ ក៏ដូចជា​ចំលើយសារភាព​របស់​ជ​ន​រងគ្រោះ​បានឲ្យដឹងថា រូប​នាង​ពិតជា​បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​២​នាក់​ខាងលើ អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន​។​

​លុះ​ដល់​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ ចំនួន​២​នាក់​បន្ថែម​ទៀត​គឺ​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី​។ តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​បី សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ជនរងគ្រោះ​១៤​នាក់​ផ្សេង​ទៀត ដែល​ចាញ់​កលល្បិច ក្រុម​ទាំង​៣​នាក់​នេះ​ដូចគ្នា ហើយ​សមត្ថកិច្ច​បាន ទំនាក់ទំនង​ជនរងគ្រោះ ទាំង​១៤​នាក់​មក​ដាក់​ពាក្យ​បណ្តឹង​។ សរុប​ជនរងគ្រោះ ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​ចំនួន​១៦​នាក់ ត្រូវបាន​ក្រុម​ទាំង​៣​នាក់ ឈួល​រថយន្ត​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង​។​

​ដោយ​យោង​លើ​ភស្តុតាង​ស៊ីសង្វាក់​មិន​អាច​ប្រកែក​បាន ជនសង្ស័យ​ទាំង​បី​នាក់ ព្រម​សារភាព​ជា​លើក​ទី​២​ថា ក្រុម​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជនរងគ្រោះ​យក​មក​បញ្ចាំ និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន តែ​មិនមែន​ជួល​៣៤​គ្រឿង​នោះ​ទេ គឺ​ពួកនាង​បាន​ជួល​រហូតដល់​ទៅ​៤២​គ្រឿង ពី​ជនរងគ្រោះ​ទាំង​១៦​នាក់ និង​ជនរងគ្រោះ​ផ្សេងទៀត ដែល​សមត្ថកិច្ច​មិន​ទាន់​អាច ទាក់ទង​មក​ដាក់​ពាក្យបណ្តឹង​បាន​។ សរុប​រថយន្ត​ទាំង​៤២​គ្រឿង ដែល​ជនសង្ស័យ​បាន​ជួល​ពី​ជនរងគ្រោះ​មក គឺ​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​អស់​ចំនួន​៣៤​គ្រឿង និង​យក​ទៅ​ជួល​បន្ត​ចំនួន​៨​គ្រឿង​។​

​រថយន្ត​៣៤​គ្រឿង​ដែល​ដាក់​បញ្ចាំ គឺ​នៅ​លើ ឈ្មោះ វុ​ធ ហៅ រិន ចំនួន​១៤​គ្រឿង ឈ្មោះ រិទ្ធ ចំនួន​៤​គ្រឿង ឈ្មោះ ចំរើន ចំនួន​២​គ្រឿង ឈ្មោះ អឿន ហៅ​ស៊ិច ចំនួន​៤​គ្រឿង ឈ្មោះ ជា ដាវិន ចំនួន​៤​គ្រឿង ឈ្មោះ ពេជ្រ ចំនួន​៤​គ្រឿង និង​ឲ្យទៅ​ជន មិន​ស្គាល់​ឈ្មោះ ៣​នាក់​ផ្សេង​ទៀត ចំនួន​៣​គ្រឿង​។ ដោយ​រាល់ពេល​ដាក់​បញ្ចាំ គឺ​ធ្វើឡើង​នៅ​តាម​ផ្លូវ​ម្តុំ​វិមាន ឯករាជ្យ ម្តុំ​ផ្សារ​កណ្តាល ម្តុំ​សំណង់​១២ នៅ​ផា​កវេ នៅ​ហាង​កាហ្វេ​ប្រោន នៅ​ហាង​កាហ្វេ​ម៉ា​នី​កា និង​នៅ​ម្តុំវិទ្យាល័យ​តាខ្មៅ​។​

​រថយន្ត​៨​គ្រឿង​ដែល​ជួល​បន្ត គឺ​នៅ​លើ​ឈ្មោះ លី ចំនួន​២​គ្រឿង​(​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​) ឈ្មោះ ស៊ិន បុប្ផា ចំនួន​២​គ្រឿង ឈ្មោះ ជា ផាន់​ណា ហៅ ហ៊ុយ ចំនួន​២​គ្រឿង និង ឈ្មោះ ឡាយ ធា​រី ចំនួន​២​គ្រឿង​។​

​ជន​ជាប់​ពាក់ព័ន្ធ​ចំនួន​៩​នាក់ ដែល​ទទួល​បញ្ចាំ​រថយន្ត​ខុសច្បាប់ និង​ជួល​បន្ត​ពី​ជនសង្ស័យ ហើយ​គេចខ្លួន កំពុង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​។ អ្នក​ទាំង​៩​នាក់​នោះ​រួមមាន​៖
១- ឈ្មោះ ទឹក រដ្ឋា ហៅ​វុ​ធ ហៅ នី ណារិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ធ្នង់​រលីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​
២- ឈ្មោះ អ៊ីង ចាន់​ដា​រិទ្ធ ហៅ ជា ផាន់​ណា ហៅ ហ៊ុយ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​បត់​រការ ឃុំ​បត់​រការ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​391Eo ផ្លូវ​លេខ​១២៨ ភូមិ​១០ សង្កាត់​មិត្តភាព​
​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
៣- ឈ្មោះ ហែម ដា​រិទ្ធិ ហៅ រិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​44 ZA ផ្លូវ​៣៣០ ភូមិ​០៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
៤- ឈ្មោះ យ័ន ណា​វីន ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​ត្រពាំងដងទឹក ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន កំណើត ភូមិ​ត្រពាំងដងទឹក ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​
៥- ឈ្មោះ ឈិន ថុល ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្ត​ក្រចេះ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្ត​ក្រចេះ​
៦- ឈ្មោះ តី ភេទ​ស្រី អាយុ​ប្រហែល​២៨​ឆ្នាំ​
៧- ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទ​ស្រី អាយុ​ប្រហែល​៣៤​ឆ្នាំ​
៨- ឈ្មោះ ស៊ិន ឈឿន​វិជ្ជា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ​
៩- ឈ្មោះ សេរី ហៅ ពេជ្រ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ។​
​រថយន្ត​ដែល​ក្រុម​ជនសង្ស័យ​បាន​ជួល​ពី​ម្ចាស់​ផ្សេងៗ​គ្នា​យក​ទៅ​បញ្ចាំ និង​ដាក់​ជួល​បន្ត​មិន​សង​ម្ចាស់​ដើម​វិញ​រួមមាន​៖
១៖ ម៉ាក Lexus Rx300 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2O-8984 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
២៖ ម៉ាក Lexus Rx300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2N-9135 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៣៖ ម៉ាក Lexus Rx300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2AP-6971 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៤៖ ម៉ាក Rav4 ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AA-1008 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៥៖ ម៉ាក កាមរី​ឆ្លាម ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2G-2872 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៦៖ ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2D-6012 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៧៖ ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2G-3519 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៨៖ ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2M-4576 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
៩៖ ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2H-4067 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​)
១០៖ ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2I-4644 (​ជួ​លពីឈ្មោះ អឿន ឡោ​)
១១៖ ម៉ាក កាមរី​បា​ឡែន ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2R-8669 (​ជួ​លពីឈ្មោះ អឿន ឡោ​)
១២៖ ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០០ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AM-7528 (​ជួ​លពីឈ្មោះ អឿន ឡោ​)
១៣៖ ម៉ាក កាមរី ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ 2J-3651 (​ជួ​លពីឈ្មោះ ឃុន វណ្ណ​ធឿន​)
១៤៖ ម៉ាក កាមរី ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2W-7236 (​ជួ​លពីឈ្មោះ អ៊ិត បូរី​)
១៥៖ ម៉ាក ហាយ​ឡែន​ឌ័​រ ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2U-3814 (​ជួ​លពីឈ្មោះ អ៊ិច ប្រុស​)
១៦៖ ម៉ាក ព្រូ​ស ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ (​ជួ​លពីឈ្មោះ អ៊ិច ប្រុស​)
១៧៖ ម៉ាក Lexus RX300 ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AS-1806 (​ជួ​លពីឈ្មោះ ជុំ ពិសី​)
១៨៖ ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2AC-0549 (​ជួ​លពីឈ្មោះ ឈួន បុល​វិនិច្ឆ័យ​)
១៩៖ ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2J-1604 (​ជួ​លពីឈ្មោះ ថុង វ៉ាន់ឌី​)
២០៖ ម៉ាក កាមរី​បា​ឡែន ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2A-2410 (​ជួ​លពីឈ្មោះ ឡុង ពុទ្ធិ​)
២១៖ ម៉ាក ហាយ​ឡែន​ឌ័​រ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ទឹកប៊ិច ស្លាក​លេខ ភ្នំពេញ 2AA-9825 (​ជួ​លពីឈ្មោះ ឌិ​ត វ៉ាន់​ថា​)
២២៖ ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ត្រី​ឆ្លូញ ស្លាក​លេខ ភ្នំពេញ 2L-6378 (​ជួ​លពីឈ្មោះ លឹម សារូ​)
២៣៖ ម៉ាក Lexus RX300 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ចាម 2A-3527 (​ជួ​លពីឈ្មោះ ស្រ៊ន់ ខេន​)
២៤៖ ម៉ាក កាមរី​បា​ឡែន ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2AF-4930 (​ជួ​លពីឈ្មោះ ពុធ សា​មាន​)
២៥៖ ម៉ាក Lexus RX300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2T-4164 (​ជួ​លពីឈ្មោះ សៀង ឡី​)
២៦៖ ម៉ាក Lexus LX470 ស៊េរី​ឆ្នាំ​១៩៩៨ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2M-7998 (​ជួ​លពីឈ្មោះ យឹម ឌី​)
២៧៖ ម៉ាក Lexus LX470 ស៊េរី​ឆ្នាំ​២០០០ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2O-0430 (​ជួ​លពីឈ្មោះ យឹម ឌី​)
២៨៖ ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០២ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AT-1707 (​ជួ​លពីឈ្មោះ យឹម ឌី​)
២៩៖ ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AS-9060 (​ជួ​លពីឈ្មោះ យឹម ឌី​)
៣០៖ ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AS-9050 (​ជួ​លពីឈ្មោះ យឹម ឌី​)
៣១៖ ម៉ាក ហាយ​ឡែន​ឌ័​រ ស៊េរី​ឆ្នាំ​២០០២ ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 2AO-8205 (​ជួ​លពីឈ្មោះ យឹម ឌី​)
៣២៖ ម៉ាក ហាយ​ឡែន​ឌ័​រ ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AH-4531 (​ជួ​លពីឈ្មោះ យឹម ឌី​)

៣៣៖ ម៉ាក ហាយ​ឡែន​ឌ័​រ ស៊េរី​ឆ្នាំ​២០០១ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AE-1157 (​ជួ​លពីឈ្មោះ លាស់ ប៊ី​ហ្សី​យ៉ា​)
៣៤៖ ម៉ាក Lexus RX300 មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិន​ទាន់​បាន​)
៣៥៖ ម៉ាក Lexus RX300 មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិន​ទាន់​បាន​)
៣៦៖ ម៉ាក កាមរី​ឆ្លាម មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិន​ទាន់​បាន​)
៣៧៖ ម៉ាក កាមរី​បា​ឡែន មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិន​ទាន់​បាន​)
៣៨៖ ម៉ាក ហាយ​ឡែន​ឌ័​រ មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិន​ទាន់​បាន​)
៣៩៖ ម៉ាក ឡង់​គ្រីស័រ មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម​
​្ចាស់​ដើម​មិនទាន់បាន​)
៤០៖ ម៉ាក Lexus LX470 មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិន​ទាន់​បាន​) និង​
៤១៖ ម៉ាក ស្តា​រិច មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិន​ទាន់​បាន​)​។​
៤២៖ ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2O-2303 (​ជួ​លពីឈ្មោះ យឹម ឌី​)៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×