Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដំណើរ​អាមេរិក “​ស្ទើរ​ឆ្កួត​” ខណៈពេល​ស្ត្រី​ម្នាក់ ត្រូវ​បាន​ស្រូប​ចេញពី​យន្តហោះ ក្រោយពេល​ម៉ាស៊ីន​យន្តហោះ​ផ្ទុះ​ (Video inside)

spot_img

​យន្តហោះ Boeing 737 មាន​លេខ​សម្គាល់ 1380 របស់​ក្រុមហ៊ុន Southwest Airlines អាមេរិក កាលពី​ថ្ងៃ​ទី ១៧ ពេល​កំពុង​ហោះហើរ​ឆ្លងកាត់​បុរី​ញូយ៉ក បាន​ផ្ទុះ​ម៉ាស៊ីន​មួយ​គ្រឿង ហើយ​បំណែក​របស់​វា​បាន​ធ្វើឲ្យ​តួ​យន្តហោះ​រង​ការខូចខា​តយ៉ា​ង​ធ្ងន់ធ្ងរ ព្រមទាំង​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ៧​នាក់ រងរបួស ។ ហើយ​យន្ត​បាន​ចុះ​សំចត​នៅ​អាកាស​យាន្តដ្ឋាន Philadelphia ។​

អ្នកដំណើរ​កំពុង​ត្រូវ​បាន​ដកដង្ហើម​ដោយ​អុកស៊ីហ្សែន បន្ទាប់​ពី​ម៉ាស៊ីន​យន្តហោះ​ផ្ទុះ​ធ្វើ​ឲ្យ​បែក​កញ្ចក់​បង្អួច​

​តាម​គណៈកម្មការ​សុវត្ថិភាព​គ​មនាគ​ម​អាមេរិក (NTSB) ឲ្យដឹងថា យន្តហោះ​ជួប​គ្រោះអាសន្ន​នេះ​បាន​នឹង​កំពុង​ផ្ទុក​មនុស្ស ១៤៩​នាក់ ។ រីឯ​ជនរងគ្រោះ Jennifer Riordan គឺជា​នាយក​ធនាគារ Wells Fargo នៅ New Mexico មាន​កូន​ពីរ​នាក់ ។ ឥន្ធនៈ​ដែល​ជ្រាប​ចេញពី​ម៉ាស៊ីន​មួយ ពេល​កំពុង​ចុះ​សំចត​បន្ទាន់ ត្រូវ​បាន​ពន្លត់​ទាន់ពេល មុន​គ្រា​ដែល​វា​ឆេះ​រាលដាល ។​

​អ្នកដំណើរ​ឈ្មោះ Amy Serafini និង Hollie MacKay ដែល​អង្គុយ​នៅ​ពីក្រោយ​ជនរងគ្រោះ​ឲ្យដឹង​ថា ក្រោយពេល​ដែល​លាន់​ស្នូរ​ផ្ទុះ​កញ្ចក់​យន្តហោះ ដែល​ជនរងគ្រោះ​អង្គុយ​បាន​បែក ហើយ​វា​បាន​ស្រូប​នាង​ចេញ​តាម​ប្រឡោះ​នោះ បុរស​មាឌធំ​ពីររូប និង​អ្នកដំណើរ​ផ្សេងទៀត​បាន​ប្រឹង​អូសទាញ​ស្ត្រី​រងគ្រោះ​រូបនេះ ឲ្យចូល​មក​ក្នុង​យន្តហោះ​វិញ បន្ទាប់​មក​ទោះបី​គ្រូពេទ្យ​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​បេះ​ដូងលោត​ឡើងវិញ ប៉ុន្តែ​បរាជ័យ ។ អ្នកដំណើរ​ដដែល​និយាយថា ឈាម​ខ្ទាត​ពេញ​យន្តហោះ​មនុស្ស​ទាំងអស់​ស្ទើរតែ​ឆ្កួត ហើយ​នាំគ្នា​ស្រែក​ខ្លាំងៗ ។​

​កញ្ចក់​បង្អួច​យន្តហោះ បាន​ត្រូវ​បែកខ្ទេច រួច​ស្រូប​ទាញ​ស្ត្រី​ម្នាក់​ចេញ​ក្រៅ តែ​អ្នកដំណើរ​បាន​រួមគ្នា​ទាញ​គាត់​ចូល​វិញ ។​

​ទិដ្ឋភាព​ក្នុង​យន្តហោះ​

​តាម​ទិន្នន័យ​ពី​គេហទំព័រ FlightAware.com ឲ្យដឹងថា ជើងហោះហើរ​លេខ ១៣៨០​នេះ កំពុង​ឆ្ពោះទៅ​ប៉ែក​ខាងលិច ពេល​ហោះហើរ​ឆ្លងកាត់​តំបន់​ភាគខាងត្បូង​បុរី New York ។ យន្តហោះ​ស្ថិតនៅ​កម្ពស់ 9.800m ហើយ​ស្ថិត​ក្នុង​ល្បឿន ៨០០kh/h បច្ចុប្បន្ន​អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត ។​

​ម៉ាស៊ីន​យន្តហោះ​ផ្ទុះ​ដែល​បំណែក​របស់​វា​ខ្ទាត​ធ្វើឲ្យ​ខូចខា​តតួ​យន្តហោះ​មួយផ្នែក និង​ធ្វើ​ឲ្យ​បែក​កញ្ចក់​យន្តហោះ​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​៕

spot_img
×