Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ឲ្យ​កូនស្រី​វ័យ​៦​ឆ្នាំ អង្គុយចាំ​ក្នុង​តាក់ស៊ី គ្រា​ដែល​ខ្លួនឯង​សំរុកចូល​ធនាគារ ដើម្បី​…​ប្លន់​!

spot_img

តាម RT Diana Marini (​២៨​ឆ្នាំ) រួម​នឹង​កូនស្រី បានធ្វើ​ដំណើរ​ដោយ​តាក់ស៊ី ទៅកាន់​ធនាគារ​នៅ Long Island (New York អាមេរិក​) រួច​ឲ្យ​កូន​អង្គុយ​រង់ចាំ​លើ​រថយន្ត ហើយ​ខ្លួន​ចូលទៅ​ធនាគារ​ដើម្បី​ប្លន់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី ២៨ ខែ​១០ ធនាគារ Chase Islandia ។ Diana Marini បាន​សំរុកចូល​ធនាគារ ហើយ​ហុច​ក្រដាស​ដែល​សរសេរ​សំណូមពរ​ឲ្យ​បុគ្គលិក​ធនាគារ​ប្រគល់​ប្រាក់​។ បុគ្គលិក​នោះ​ក៏​ខ្ចប់​លុយ​១​កញ្ចប់​ពុំ​ដឹង​ប៉ុន្មាន​ហុច​ឲ្យ Diana នាង​ក៏​រត់​ចេញពី​ធនាគារ ហើយ​ចូលក្នុង​តាក់ស៊ី កំពុង​រង់ចាំ​ចាកចេញ​ទៅ​។​

​ប៉ុន្តែ​សំណាង​របស់ Diana ពុំបាន​អូសបន្លាយ​យូរ​ប៉ុន្មាន​ទេ ប៉ូលិស​បាន​ប្រដេញ​តាម​តម្រុយ​នៃ​រថយន្ត​តាក់ស៊ី រួច​វាយខ្នោះ​។​

​ក្រៅពី Diana ប៉ូលិស​ក៏បាន​ឃើញ​កូនស្រី​វ័យ​៦​ឆ្នាំ របស់​នាង​ស្ថិតក្នុង​រថយន្ត “​រង់ចាំ​” ម្តាយ​ចូល​ប្លន់​ធនាគារ​។​

Diana បាន​រង​ការចោទប្រកាន់​ពីបទ​ប្លន់ និង​បង្ក​គ្រោះថ្នាក់​ឲ្យ​ក្មេង​តូច​។ បច្ចុប្បន្ន​នាង​ត្រូវបាន​ឃុំឃាំង​រង់ចាំ​ការកាត់ក្តី រីឯ​កូនស្រី​ត្រូវបាន​ប្រគល់​ឲ្យ​សាច់ញាតិ​គ្រប់គ្រង​។​

​អាវុធ​ប្លន់​របស់ Diana ពិតជា “​ចម្លែក​” ព្រោះ​វា​ជា​ដុំ​ស្ករ​សូកូឡា ស្រោប​ស្បោង​នីឡុង បន្លំ​ធ្វើជា​កាំភ្លើង​៕ ដោយ ៖ សូ​យ​ន​

spot_img
×