Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ស្នើសុំ​ចិន​ធ្វើ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​

spot_img

ព្រឹត្តិប័ត្រ​ព័ត៌មាន​ប្រចាំថ្ងៃ Asahi របស់​ជប៉ុន នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា បាន​ទម្លាយ​ចេញ​ព័ត​មាន​ពី​ជំនួប​កំពូល​ចិន​-​កូរ៉េខាងជើង ដែល​ប្រព្រឹត្ត​ទៅ​ក្រុង​ប៉េកាំង​កាលពី​ខែ​មុន​ឲ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន បាន​ស្នើសុំ​ប្រធាន​រដ្ឋ​ចិន​ស៊ី ជិន​ពៀន ធ្វើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​មួយ​។ តាម​នោះ​លោក​គីម ជុង​អ៊ុន បាន​ស្នើសុំ​ដល់​ក្រុង​ប៉េកាំង​ឲ្យជួយ​គាំទ្រ ធានា​សន្តិសុខ​ដល់​កូរ៉េខាងជើង កាត់បន្ថយ​សម្ពាធ​យោធា​មុន​ជំនួប​កំពូល​ជាមួយ​ក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន ជុំវិញ​បញ្ហា​ឧបទ្វីប​កូរ៉េ​ដែល​ពុំ​មាន​នុយក្លេអ៊ែ​រ ។​

​មេដឹកនាំ​ចិន ស៊ី ជិន​ពៀន និង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​

​តាម Asahi ថ្វី​ត្បិត​គេ​ពុំ​ដឹង​អំពី​ខ្លឹមសារ​លំអិត​នៃ​សំណើរ​នេះ​ក្តី ប៉ុន្តែ​គេ​ទទួលបាន​ព័ត៌មាន​ពី​កម្មវត្ថុ​នៃ​សំណើរ​សុំ​សហប្រតិបត្តិការ​នេះ​រួមមាន ៖ ដំណើរការ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​ចិន​-​កូរ៉េខាងជើង ហើយ​នេះ​ជា​ផែនការ​មួយ​ធ្លាប់មាន​ពីមុនមក​។​

​ព្រឹត្តិប័ត្រ​ខាងលើ​បាន​វិភាគ​បន្ថែមថា ៖ ខណៈពេល​ក្រុង​ព្យុង​យ៉ាង​កំពុង​រង​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ នោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជា​មួយ​ចិន គឺជា​រឿង​ដ៏​សំខាន់​របស់​ប្រទេស​នេះ ។ ទោះ​យ៉ាងណា​ក្រុង​ប៉េកាំង ប្រហែលជា​ពិបាក​នឹង​ទទួលយក​សំណើរ​នេះ ដោយហេតុ​ថា បច្ចុប្បន្ន ក្រុង​ព្យុងយ៉ាង​កំពុង​ស្ថិត​ក្នុង​ដំណើរកា​រដាក់ ទណ្ឌកម្ម​របស់​អន្តរជាតិ ។ ហេតុនេះ ប្រសិនបើ​ចិន​យល់ព្រម​មានន័យថា ប្រឆាំង​ជាមួយ​នឹង​យន្តការ​ដាក់ទណ្ឌកម្ម​នា​ពេលបច្ចុប្បន្ន ៕

spot_img
×