Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ចែ​ហ្គិ​ចដាក់​ពន្ធនាគារ​ខេត្ត​កណ្តាល ដោយ​ចោទប្រកាន់​បី​បទល្មើស​

spot_img

​ខេត្ត​កណ្តាល ៖ នៅ ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ លោក អ៊ី សុវណ្ណ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដី​ការឃុំខ្លួន ស្ត្រី​ឈ្មោះ កែវ រតនៈ ហៅ​ចែ​ហ្គិ​ចបាន​ធ្វើ​សកម្មភាព​យក​សាំង ទៅ​ចាក់​ដុត​ក្នុង​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម និង​ក្តារ​កុង​ផ្លាកេ​មួយកន្លែង យីហោ “​ប្រាយ​វ៉េរ ហ្វើ​នី​ឈ័​រ​” ដែល​ត្រូវ​គេ​ដឹងថា ជា​រោងចក្រ​ប្តី​របស់​ខ្លួន បណ្តាល​ឱ្យ​មាន​ការឆាបឆេះ​សន្ធោសន្ធៅ។​

​ជន​ត្រូវ​ចោទ​ចែ​ហ្គិ​ច ធ្លាប់​មាន​រឿងអាស្រូវ​ជាច្រើន​និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​នោះ ត្រូវបាន សមត្ថកិច្ច បញ្ជូនទៅ ដាក់ពន្ធនាគារ ខេត្ត​កណ្តាល ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​បន្តទៀត​។ ស្ត្រី​ជើង​ខ្លាំង​ឈ្មោះ កែវ រតនៈ ហៅ ចែ​ហ្គិ​ច​រូបនេះ ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពីបទ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម និង​ក្តា​កុង​ផ្លាកេ ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល កាលពី​អំឡុង​ឆ្នាំ​២០១៨ តាម​មាត្រា​៧៨​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​តាម​មាត្រា​៦៣០ មាត្រា​២៣៣ មាត្រា​៤១៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ស្ត្រី​ជើង​ខ្លាំង​នេះ បានធ្វើ​សកម្មភាព​យក​សាំង​ចំនួន​២​កាន ទៅ​ចាក់​ដុត​ក្នុង​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម និង​ក្តារ​កុង​ផ្លាកេ​មួយកន្លែង យីហោ “​ប្រាយ​វ៉េរ ហ្វើ​នី​ឈ័​រ​” ដែល​ត្រូវ​គេ​ដឹងថា ជា​រោងចក្រ​ប្តី​របស់​ខ្លួន បណ្តាល​ឱ្យ​មាន​ការឆាបឆេះ​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ឃុំ​ពើក ស្រុក​អង្គស្នួល​។ ទីបំផុត ក្រោយ​ពី​គេចខ្លួន​បាន​តែ​ប៉ុន្មាន​ម៉ោង ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​ឃាត់ខ្លួន​។​

​ឈ្មោះ​កែវ រតនៈ ហៅ​ហ្គិ​ច អាយុ​៣៨​ឆ្នាំ មុខរបរ​មេផ្ទះ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះ​លេខ​១៤ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក មាន​ប្តី​ឈ្មោះ​ហុង ម៉ុង​ហេង និង​មានកូន​២​នាក់​ក្នុង​បន្ទុក​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្ត្រី​ជើង​ខ្លាំង​ឈ្មោះ​កែវ រតនៈ ហៅ ហ្គិ​ច ព្រម​សារភាព​ថា រូប​នាង​ពិតជា​បាន​ចាក់​សាំង​ដុត​ឈើ​កៅស៊ូ​ក្នុង​រោងចក្រ ប្រាយ​វ៉េរ ហ្វើ​នី​ឈ័​រ ដែល​ជា​កម្មសិទ្ធិ​របស់​ប្តី​នាង​ពិតប្រាកដ​មែន ព្រោះតែ​រូបនាង​មាន​ទំនាស់​ក្នុង​គ្រួសារ ហើយ​ប្តី​នាង​មិន​ព្រម​ចូល​ផ្ទះ ដើម្បី​ដោះស្រាយ​គ្នា ទើប​នាង​សម្រេច​ចិត្ត​ទៅ​ដុត​ឈើ​កៅស៊ូ​ក្នុង​រោងចក្រ​របស់​ប្តី​នាង​តែម្តង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×