Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! គ្រួសារមួយ​ចូល​ញ៉ាំ​អាហារ​ឡើង​ឆ្អែត ទើប​សុំ​បញ្ចុះ​តម្លៃ ពេល​ហាង​បដិសេធ ស្រាប់តែ…

spot_img

នេះជារឿងដ៏ហួសចិត្តខ្លាំងណាស់ នៅពេលដែលបានដឹងថា គ្រួសារមួយញ៉ាំអាហារចូលជិត១ម៉ោងទៅហើយ ទើបសុំបញ្ចុះតម្លៃ ហើយនៅពេលភោជនីយដ្ឋានបដិសេធ ព្រោះគ្រួសារនេះបានញ៉ាំអាហារអស់ច្រើនទៅហើយ ស្រាប់តែស្រ្តីជាប្រពន្ធបាននិយាយបែបនេះថា ប្តីខ្លួនមិនបានញ៉ាំសាច់គោ បើ​ទោះជា​ពួកគេ​បានកុម្ម៉ង់សាច់គោ​ច្រើនមុខរួចហើយៗ បន្ទាប់មក ក៏បានគេចខ្លួនបាត់ស្រមោលតែម្តង ដោយពុំបានបង់ថ្លៃអាហារគ្រប់ចំនួននោះទេ។

ភោជនីយដ្ឋានប៊ូហ្វេ ដែលមានទីតាំងនៅផ្សារទំនើបមួយកន្លែង ក្នុងខេត្តឈុនបុរី បានបង្ហោះ​តាមអ៊ីនធឺណិត​សុំឲ្យគ្រួសារចេញថ្លៃ​អាហារ ជាមួយវីដេអូកាមេរ៉ាសុវត្ថិភាព​បង្ហាញស្រ្តីជាប្រពន្ធ ពេលដើរមកសុំបញ្ចុះតម្លៃ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

សារបង្ហោះបានសរសេរថា “តើអតិថិជនអាចត្រឡប់ និងបង់វិក្កយបត្របានទេ សូមមេត្តា។ ថ្ងៃនេះ មានគ្រួសារមួយមានគ្នា​៣​នាក់ ក្នុងនោះ​មានមនុស្សធំ​២​នាក់ និងក្មេង​១​នាក់។ គ្រួសារនោះបានជ្រើសរើសអាហារប៊ូហ្វេ ៦៩៩ បាត សម្រាប់មនុស្សម្នាក់។ ពួកគេ​បានកុម្ម៉ង់សាច់គោ​ជាច្រើនឈុត និងគ្រឿងសមុទ្រជាច្រើន។ បន្ទាប់ពីញ៉ាំបានប្រហែល ៥០ នាទី អតិថិជនម្នាក់បានជូនដំណឹងដល់បុគ្គលិកម្នាក់ ដោយប្រាប់ថា ប្តីបរទេសរបស់នាងមិនបានញ៉ាំសាច់គោទេ។ ដោយសារតែ​បែបនេះ​ហើយ ទើបនាងចង់សុំបញ្ចុះ​តម្លៃ​មកត្រឹម ៣៩៩ បាត​ក្នុងម្នាក់។ បុគ្គលិកយើងបានប្រាប់ស្ត្រីរូបនោះ​ថា ដោយសារពួកគេ​បានហូបអាហារនៅ​ខាងក្នុង​អស់ជិត១​ម៉ោង​ទៅហើយ ដូច្នេះតម្លៃ​មិនអាចផ្លាស់ប្តូរបានឡើយ។ អតិថិជនមិនពេញចិត្តទេ ដូច្នេះ បុគ្គលិកក៏បានស្នើឱ្យគិតថ្លៃអាហារទៅតាមមុខម្ហូបនីមួយៗដែលបានកុម្ម៉ង់។

វិក្កយបត្រសរុបរហូតដល់ ១,០៦០ បាត ហើយយើងមិនបានគិតប្រាក់នាងសម្រាប់មុខម្ហូបផ្សេងទៀត រួមទាំងអាហារសម្រន់ និងចានសាច់ជ្រូកផងដែរ។ អតិថិជនមិនសប្បាយចិត្តទេ ហើយបានបង់ប្រាក់ត្រឹមតែ ៥០០ បាត​ប៉ុណ្ណោះ មុនពេលដើរចេញបាត់ទៅ។

ការបង្ហោះ​នេះ​បានរីករាលដាលយ៉ាងលឿន ហើយមតិអ្នកលេងអ៊ីនធឺណិតចំនួនបានរិះគន់ និងសួរបែបនេះថា “អ្នកចំណាយពេល ៥០ នាទី អង្គុយក្នុងភោជនីយដ្ឋាន តើអ្នកពិតជាមិនបរិភោគសាច់គោមែនទេ?”, “កូនប្រុសធំហើយ ប៉ុន្តែនាងមិនដឹងថាប្តីរបស់នាងមិនបានញ៉ាំសាច់គោទេឬ?”។ រីឯអ្នកខ្លះទៀត ដាក់ឲ្យបែបនេះថា “អត់ញ៉ាំអីទៀតមុនសុំបញ្ចុះតម្លៃ គួរឲ្យខ្ពើមណាស់!” “មិនខ្មាសគេទេឬនាង?” “ទោះបីជាពួកគេពាក់ម៉ាស មិត្តភ័ក្តិ និងក្រុមគ្រួសារប្រាកដជាស្គាល់ពួកគេហើយ” “អូហ៍ ប្រហែលពួកគេមកញ៉ាំ មានលុយតែ 500 បាត” “ខ្ញុំឆ្ងល់ថាតើពួកគេបានធ្វើបែបនេះប៉ុន្មានដងហើយ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×