Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​៦​ខ្នង រួម​ទាំង​ទ្រព្យសម្បត្តិ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​

spot_img

​ត្បូងឃ្មុំ​៖ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ថ្មី ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ម៉ោង​ប្រមាណ ១១ ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ អស់​ចំនួន​៦​ខ្នង រួម​ទាំង​ទ្រព្យ សម្បត្តិ​ស្ទើរ​ទាំងស្រុង ខណៈ​មូលហេតុ​ត្រូវបាន​អ្នកឃើញ​ហេតុ ការអះអាង​ថា​ដោយ​ទុស្សេ​ខ្សែភ្លើង​ចេញពី​បង្គោល​តែម្តង ។​

​បើ​តាម​លោក​ស្រី កូវ សារ៉ន មេឃុំ​គរ បានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ភ្លើង​ឆេះ​ទាំង​៦​នោះ​មាន​ម្ចាស់ ១.​ឈ្មោះ លី​អ៊ី​សា ភេទ​ប្រុស / ២.​ឈ្មោះ សុះ​. អ៊ី​ត ភេទ​ប្រុស​/ ៣.​ឈ្មោះ ឯល ប៉ោ​ស៊ីយ៉ះ ភេទ​ស្រី​/ ៤.​ឈ្មោះ​សា​.​យ៉េប ភេទ​ប្រុស /៥.​ឈ្មោះ ម៉ាត់​. អ៊ី​ត ភេទ​ប្រុស និង​៦.​ឈ្មោះ សុះ​.​អ៊ំ​ម៉ី ភេទ​ស្រី ។​

បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ត្បូង បាន​ជួយ​អន្តរាគមន៍ តែ​មុន​ឈានដល់ ការ​ពន្លត់​បាន​ទាំងស្រុង គឺ​មាន​ផ្ទះ​ចំនួន​៦​ខ្នង​ទៅហើយ ត្រូវបាន ភ្លើង​ឆេះ​អស់ ។ តែ​យ៉ាងណា​ហេតុ​ការ​នេះ​មិន​ធ្វើ​ប្រជាពលរដ្ឋ ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×