Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតករ​រំលោភ​សម្លាប់​កុមារី​អាយុ​៥​ឆ្នាំ , ជនសង្ស័យ​សារភាព ឆ្នាំ​២០១៧​ធ្លាប់​ចាប់​រំលោភ​បងស្រី​ម្តង​ហើយ​

spot_img

​ព្រៃវែង​៖​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រៃវែង បាន​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​ចាប់​រំលោភ​សម្លាប់​កុមារី​ម្នាក់​ក្នុង​ចេតិយ ។ ជនដៃដល់​រូប​នេះ នា​ពេលកន្លងមក ក៏​ធ្លាប់​ចាប់រំលោភ​បងស្រី របស់​ក្មេង​រងគ្រោះ​ផងដែរ ហើយ​ត្រូវបាន​សម្របសម្រួល​គ្នា​ដោយ​លួចលាក់​ស្ងាត់ៗ​ជា​ថ្នូរ​នឹង​ថវិកា​មួយចំនួន​។​

​នគរបាល​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ ពេ​ជ ពិសី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សទ្ធា ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ត្រូវបាន​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​របស់​ខ្លួន​។​

​នៅក្នុង​ដំណាក់កាល​សមត្ថកិច្ច ជនសង្ស័យ​ម្នាក់​នេះ បាន​សារភាព​ថា ពិតជា​បាន​ចាប់ រំលោភ​កុមារី​រងគ្រោះ ឈ្មោះ ចាន់ ស្រី​ជេត ភេទ​ស្រី​អាយុ​៥​ឆ្នាំ​នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក ស្រុក​ព្រះស្តេច ក្នុង​ចេតិយ​វត្ត​សន្ធោ រួច​ច្របាច់​ក​សម្លាប់ យក​សព​បោះចោល ក្នុង​ស្រះ​ទឹក ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​បាន​សារភាព​បន្តថា កាលពី​ឆ្នាំ​២០១៧ ធ្លាប់​បាន​ចាប់រំលោភ បង​បង្កើត​របស់​ជនរងគ្រោះ​ម្ដង រួចមកហើយ ដែល​នាង​ទើប​អាយុ​១០​ឆ្នាំ ប៉ុន្តែ​កាលណោះ ជនសង្ស័យ​និង​គ្រួសារ​រងគ្រោះ បាន​សម្របសម្រួល​គ្នា​ស្ងាត់ៗ មិន​ឲ្យ​សមត្ថកិច្ច​ដឹង លុះដល់​ពេល​នេះ​ទៀត ស្រាប់តែ​ជន​នេះ មក​រំលោភ​សម្លាប់​ប្អូនស្រី​ម្តងទៀត​។​

​កុមារី​រងគ្រោះ​ឈ្មោះ ចាន់ ស្រី​ជេត អាយុ​៥​ឆ្នាំ នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក ស្រុក​ព្រះស្តេច ត្រូវបាន​ជនដៃដល់ រំលោភ​សម្លាប់​នៅ​ចំណុច​ក្នុង​ចេតិយ មាត់​ស្រះ​ទឹក​ខាងត្បូង ឈៀង​ខាងកើត ក្នុង​វត្ត​សទ្ធា​ភូមិ​សទ្ធា ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៨​។​

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជា​ករណី​រំលោភ​សម្លាប់ យក​សព​បោះចោល​ក្នុង​ស្រះ​ទឹក ។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×