Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ឆេះ​កុដិ​១​ខ្នង​ នៅ​វត្ត​អន្លង់​រុន​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូរី​

spot_img

បន្ទាយមានជ័យ : ភ្លើង​ដែល​ទំនងបណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ បាន​ឆេះ​កុដិ​អស់​នៅ​វត្ត​អន្លង់​រុន ភួមិ​អន្លង់រុន​ ឃុំ​បន្ទាយនាង ​ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ​។​​

លោក រ័ត្ន ដា​សុីណ​ង់ អភិបាលស្រុក​មង្គល​បូរី ​អោយដឹង​នា​យប់​ថ្ងៃទី​១៨ ខែ​មេសា​ថា​: នៅ​ម៉ោង​៦​ ​ព្រលប់ថ្ងៃទី​១៨ ខែ​មេសា ២០១៨ អគ្គីភ័យ​បាន​ឆេះ​កុដិ​វត្ត​ដង​រុន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ។​

ការឆេះ សង្ស័យ​បណ្តាលមក​ពី​ទុស្សេ​ខ្សែភ្លើង ធ្វើខូចខាត​ស្ទើរ​ទាំងស្រុង​នូវកុដិ​ធ្វើពី​ថ្ម​ក្រោម​ឈើ​លើ​នោះ តែ​មិន​បង្ក​របួសឬ​ស្លាប់​មនុស្ស​ទេ​។​

រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ប៉ូលីស​ស្រុក​មង្គល​បូរី​និង​ខេត្ត​តក​បន្ទាយមានជ័យ ព្រមទាំង​កម្លាំង បា​ម​អន្តរាគមន៍​ជួយ​ពន្លត់ ។​

សូម​រំលឹក​ថា ព្រះវិហារ​និង​សមិទ្ធផល​ក្នុង​វត្ត​នេះ ទើបតែ​បាន​កាត​ឬ​ស​សីមា សម្ពោធ​ឆ្លង​ព្រះវិហារ​មុន​ចូលឆ្នាំ​ខ្មែរ ។​ក្នុងនោះ ក៏​មាន​មន្ត្រី​និង​ពុទ្ធបរិស័ទ​ថៃ​មក​ពី​ខេត្ត​សុរិន្ទ​ជួយ​ចូល​បច្ច័យ​ផងងដែ​រ ៕​ ​ដោយ : បន្ទាយ​

spot_img
×