Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម ៖ ចាប់ខ្លួន​អតីត​ឧត្តមសេនីយ៍ទោ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ចារ​កម្ម ក្រសួង​នគរបាល​វៀតណាម​

spot_img

បន្ទាប់​ពី​ប្រធាន​រដ្ឋ​វៀតណាម​ចុះហត្ថលេខា​ដកហូត​មុខងារ​នគរបាល​ប្រជាជន​ចំពោះ​ឈ្មោះ Phan Huu Tuan ស្ថាប័ន​ស៊ើបអង្កេត​របស់​ក្រសួង​នគរបាល បាន​ធ្វើ​ការចោទប្រកាន់​ពីបទ “​ចេតនា​ទម្លាយ​អាថ៌កំបាំង​ជាតិ​” និង​បាន​ធ្វើការ​ចាប់ខ្លួន​បម្រើ​ដល់​ការស៊ើបអង្កេត ។​

​ប្រភព​ពី​ក្រសួង​នគរបាល​វៀតណា​មឲ្យដឹងថា លោក Phan Huu Tuan អាយុ ៦៣​ឆ្នាំ បាន​ចូលនិវត្តន៍​ហើយ​មុន​នោះ​ជា​ឧត្តមសេនីយ៍ទោ​អគ្គនា​យក​រង នៃ​អគ្គនាយកដ្ឋាន​ចារ​កម្ម ក្រសួង​នគរបាល ។ ប្រភព​ដដែល​ឲ្យដឹងថា ស្ថាប័ន​ស៊ើបអង្កេត នៅ​បាន​ចោទប្រកាន់ និង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ចំពោះ​អតីត​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ដា​ណាំង ក្រោម​បទ​ចោទប្រកាន់​ទាក់ទង​នឹង​ការទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​គួរកត់សម្គាល់​ថា មួយ​រយៈពេល​កន្លងមក​នេះ ប្រទេស​វៀតណាម​បាន​នឹង​កំពុង​ធ្វើការ​បោសសំអាត​ផ្ទៃក្នុង​យ៉ាង​ខ្លាំងក្លា ពិសេស​គឺ​បន្ទាប់ពី​ការចាប់ខ្លួន និង​កាត់ទោស​អតីត​សមាជិក​ការិយាល័យ​នយោបាយ និង​លេខា​បក្ស​ក្រុង​ហូជីមិញ dinh la thang ៕ សូ​យ​ន​

spot_img
×