Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​ថៃ ៖ ពលរដ្ឋ​ថៃ​សប្បាយ​ជ្រុល​នឹង​ពិធីបុណ្យ Songkran បាន​ធ្វើឲ្យ​មនុស្ស​ជាង ៤០០​នាក់ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​សារព័ត៌មាន​ថៃ​នៅ​បាន​ហៅ​ពិធីបុណ្យ​ស្រោច​ទឹក Songkran គឺជា “​សប្តាហ៍​គ្រោះថ្នាក់​” ខណៈពេលដែល​១​ឆ្នាំៗ មាន​មនុស្ស​រាប់រយ​នាក់ ត្រូវស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងអំឡុងពេល​ឈប់សម្រាក​បុណ្យ​នេះ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី ១៦ មេសា​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថ្ងៃ ១៨ មេសា ឲ្យដឹងថា ក្នុង “​សប្តាហ៍​គ្រោះថ្នាក់​” នៃ​ពិធី​បុណ្យ Songkran ឆ្នាំនេះ មាន​មនុស្ស​ដល់​ទៅ ៤១៨​នាក់ បាន​ស្លាប់ កើន​លើស​ឆ្នាំ​ទៅ​មិញ ៧​ភាគរយ ។ ប្រភព​ដដែល​ឲ្យដឹងថា ពី​ថ្ងៃ​ទី ១១-៤ ដល់​ថ្ងៃ​ទី ១៧-៤ មាន​គ្រោះថ្នាក់​សរុប 3.724 ករណី បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស បណ្តាលឲ្យ​មនុស្ស ៤១៨​នាក់​ស្លាប់ និង ៣.៨៩៧​នាក់ រងរបួស ។​

​តាម​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ Sutee Markboon ឲ្យដឹងថា មូលហេតុ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ច្រើន​បែប​នេះ ផ្តើមចេញ​ពី​ការ​ស្រវឹង មាន​អត្រា​ដល់​ទៅ (៤០,២៨%) ហើយ​បើក​លើស​ល្បឿន​កំណត់​ជា​មូលហេតុ​ទី ២ (26,5%) ។ កាលពី​ឆ្នាំទៅ​មិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​តែ (៣.៦៩០​ករណី​) និង​ធ្វើឲ្យ​មនុស្ស​ស្លាប់ (៣៩០​នាក់​) ប៉ុណ្ណោះ​។​

​ពលរដ្ឋ​ថៃ​សប្បាយ​ជ្រុល​នឹង​ពិធីបុណ្យ Songkran នៅ​អាយុ​ធ្យា​។​

​ប្រការ​ដែល​គួរឲ្យ​កត់សម្គាល់​មធ្យោ​បាយ​ធ្វើដំណើរ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ទៅ ៧៩,៨៥% គឺ​ទោចក្រយានយន្ត ហើយ​ឈរ​នៅ​លំដាប់​ទី ២ គឺ​រថយន្ត​ដឹកទំនិញ​ធុន​តូច មាន​អត្រា (៧,១៧%) ។​

​ប្រភព​ដដែល​ឲ្យដឹងថា មាន​មនុស្ស​បំពាន​ច្បាប់​ចរាច​រណ៍ ១៤៦.៥៨៩​នាក់ បាន​ត្រូវ​ចាប់ខ្លួន​លើ​ទូទាំង​ប្រទេស​ថៃ ក្នុងនោះ​មាន ៣៩.៥៧២​នាក់ ព្រោះ​ពុំ​បាន​ពាក់មួក​សុវត្ថិភាព ។ ហើយ​មនុស្ស​ចំនួន ៣៧.៧៧៩​នាក់ ក៏​ត្រូវបាន​ឃាត់ខ្លួន ព្រោះ​ពុំ​បាន​យក​ប័ណ្ណបើកបរ​តាម​ខ្លួន ៕ សូ​យ​ន​

spot_img
×