Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ដែល​បង្ហោះ​កាំភ្លើង ស៊ីឈ្នួល​សម្លាប់ សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​

spot_img

​​កំពង់ធំ​ ៖ យុវជន​ម្នាក់​មាន Account Facebook ឈ្មោះ Meng Hour ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា ស៊ីឈ្នួល​សម្លាប់​មនុស្ស ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ដ​កំពង់ធំ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​នេះ រួច​បញ្ជូន​ទៅ​កាន់​មន្ទីរ​យុត្តិធម៌​នៃ​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើ​ការសួរនាំ​។​

​លោក​វរសេនីយ៍ទោ ប៊ុន ឃី ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា “​ករណី​អា​ខោ​ន​ហ្វេ​សប៊ុក ឈ្មោះ Meng Hour ស៊ីឈ្នួល​សម្លាប់​មនុស្ស ត្រូវបាន​កម្លាំង​មន្ទីរ​យុត្តិធម៌​យើង​រកឃើញ​ហើយ និង នាំខ្លួន​មក​កាន់​មន្ទីរ​យុត្តិធម៌​សាកសួរ​ហើយ នៅ​ថ្ងៃ​ទី​១៨​មេសា​នេះ គឺ ឈ្មោះ​ហ៊ីម សុខ​ហ័រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្មោញ ឃុំ​ផាន់​ញើម ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ​។ វា​បាន​សារភាពថា វា​បាន​សេវ​យក​រូប​គេ កាន់​កាំភ្លើង​យក​មក​បង្ហោះ ហើយ​សរសេរថា (​ស៊ីឈ្នួល​សម្លាប់​មនុស្ស​) គ្រាន់តែ​ចង់​បង្អួត​មិត្តភក្តិ​តែប៉ុណ្ណោះ តាមពិត​ពុំមាន​កាំភ្លើង​អ្វី​ឡើយ​”​។​

​លោក​វរសេនីយ៍ទោ ប៊ុន ឃី បាន​បន្ថែមថា ករណី​នេះ​មន្ត្រី​យុត្តិធម៌​បាន​ធ្វើ​ការអប់រំ និង ឱ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×