Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​តែ​អរ!​ ស្មានថាបាន​ត្រី​ធំ​ មាន​អី​ប៉ះ​ចំ​កាំភ្លើង​AK 47 ​ស្វាយ​បត់​មួ​យ​ដើម ​គេ​យក​បោះចោល​នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ ​ក្រុង​ស្វាយរៀង​

spot_img

​​ខេត្ត​ស្វាយរៀង ​៖ ​បុរស​ម្នាក់​បាន​បង់​ត្រី​នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ​ស្រាប់តែ​ជាប់​របស់​អី​ធ្ងន់ៗ​ស្មានថា​ជា​ត្រី​ធំ​មានអី​ដល់ពេល​លើក​ឡើង​លើ​គោក​គឺជា​កាំភ្លើង​មិន​ដឹង​យកមក​បោះចោល​តាំងពី​កាលណា​នោះទេ​ច្រេះ​អស់​ក៏​រាយការណ៍​មក​សមត្ថកិច្ច​អោយ​ចុះ​មក​ពិនិត្យ​មើល​និង​យកទៅ​រក្សាទុក​។​ករណី​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​១៨:៣០​នាទី​ល្ងាច​ថ្ងៃទី ១៨​ខែ​មេសា​ឆ្នាំ​២០១៨ នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ​ស្ថិតនៅ​ភូមិ ក្បាលស្ពាន សង្កាត់ ពោធិ៍​តា​ហោ ក្រុង ស្វាយរៀង ខេត្ត​ស្វាយរៀង​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​ដោយ​មាន​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ខាំ រិទ្ធី ភេទ ប្រុស អាយុ ៣៥ មុខរបរ កសិករ រស់នៅ ភូមិ ថ្នល់កែង សង្កាត់ ពោធិ៍​តា​ហោ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បាន​ដើរ​បង់សំណាញ់​ក្នុង​ទន្លេ​វ៉ៃ​គោ​ស្រាប់តែ​មិន​ដឹង​ជាប់​អី​នោះទេ​គឺ​ធ្ងន់ៗ​។​

​ប្រភព​បាន​បន្តទៀតថា​ ៖ ​នៅ​ពេល​លើក​សំណាញ់​ឡើងមក​មើល​ដឹងអី​តាម​ការពិត​គឺ​អាវុធ​មួយ​ដើម ម៉ាក AK 47​ស្វាយ​បត់ គ្មាន​បង់​និង​ឡើង​ច្រេះ​ចាប់​ទៅហើយ​មិនដឹង​គេ​បោះចោល​តាំងពី​ពេលណា​នោះ​ទេ​។​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា​៖​ក្រោយ​ពី​បង់សំណាញ់​បាន​អាវុធ​ក៏​បាន​រាយការណ៍​និង​ប្រគល់​កាំភ្លើង​ឲ្យ​សមត្ថកិច្ច​តែម្តងទៅ​។​ហើយ​បច្ចុប្បន្ន​អាវុធ​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រគល់​អោយ​កម្លាំង​សណ្ដាប់ធ្នាប់​ក្រុង​ស្វាយរៀង​យក​មក​រក្សាទុក​៕ ​វ៉ៃកូ​

spot_img
×