Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អធិកា​រង មាន​ទាំង​ឯកសណ្ឋាន និង​សក្តិ​ពេញ​ស្មា នៅតែ​ចោរឆក់​ទូរស័ព្ទ​បាន​សម្រេច​ទៀត​

spot_img

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខណ្ឌ​ចំការមន បាន ស​ម្តែងក្តី ព្រួយបារម្ភ ខណៈ​បទល្មើស លួច ឆក់​ប្លន់ បាន​កើតឡើង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនបាន ។ អ្វី​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កាន់តែមិន​មាន​ភាព​កក់ក្តៅ​នោះ​គឺ សូម្បី​តែ​អធិការរង​នគរបាល​ខណ្ឌ​ចំការ​មាន​ទាំង​ឯកសណ្ឋាន សក្តិ​ពេញ​ស្មា មាន​ទាំង​កាំភ្លើង នៅក្នុង​ដៃ​ផង ក៏ត្រូវ ចោរ​ឆក់យក ទូរស័ព្ទ ទៅ​បាត់​ដោយ​គ្មាន​ញញើត​ដែរ ហើយ​ថែមទាំង​ធាក់​ផ្តួល​ម៉ូតូ លោក​អធិការ​ថែម​ទៀត​។​

​អំពើ​ឆក់​នេះ​បាន​កើតឡើង កាល​ម៉ោង​ជិត​៥​ទៀបភ្លឺ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៩៩ ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។ ជនសង្ស័យ​៤​នាក់​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ឆក់​ទូរស័ព្ទ​ពី​លោក​អធិការរង​ជិះ​ម៉ូតូ​ដើរ​ល្បាត​ក្នុង​មូលដ្ឋាន​បាន​សម្រេច​តែ​ត្រូវ​នគរបាល​ប៉ុស្តិ៍​ដេញតាម​ឃាត់​បាន​តែ​ម៉ូតូ​ជនសង្ស័យ​ចំនួន​១​គ្រឿង ចំណែក​ក្រុម​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​លោក​អធិការរង ដែល​ត្រូវ​ចោរ ឆក់​ទូ​រ​សព្វ័នោះ មានឈ្មោះ កុយ ខាន់​ណា​រិទ្ធ ជា​អធិការរង​ទទួលបន្ទុក​សេនាធិការ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​។ ក្រោយ​កើតហេតុ ជនសង្ស័យ​បាន ផ្តួល​ចោល មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GJ-0828 ស៊េរី​ឆ្នាំ​២០១៧ ចំណែក​មនុស្ស​រត់គេច​ខ្លួន​បាត់​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​លោក​អធិការរង​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣ ដើម្បី​ល្បាត​ក្នុង​មូលដ្ឋាន​និង​មាន​ដឹក​លោក​មេភូមិ​ពីក្រោយ​គោលបំណង​ចប់​ម៉ោង​រក​កន្លែង​ផឹក​កាហ្វេ​ជជែក​គ្នា​លេង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ចំនួន​២​គ្រឿង បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក​សាម​ស៊ុង​ពី​ហោប៉ា​វ​អាវ​គាត់​រួច​បើក ម៉ូតូ​គេចខ្លួន ភ្លាម​នោះ​លោក​អធិការរង​បាន​បើក​ម៉ូតូ​ដេញតាម និង​ស្រែក​តាម​វិទ្យុ​ទាក់ទង​តែ​ត្រូវ​បក្ខពួក​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ពី​ខាងក្រោយ​ហើយ​ធាក់​ម៉ូតូ​គាត់​កុំឲ្យ​ដេញ​តាម​បក្ខពួក​ជនសង្ស័យ​ហើយ​ក្រោយមក​ម៉ូតូ​គាត់​ក៏​ដួល​តែ​ម្ដង​ទៅ​។​

​រហូត​ឆ្លងស្ពាន​អាកាស​ព្រះមុនីវង្ស​ថ្មី​មកដល់​ផ្លូវ​ទាល់​ក៏​ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល​រួច​ផ្លោះ​របង​រត់គេចខ្លួន​បាត់​ក្រោយមក​ក៏​ធ្វើការ​ដកហូត​ម៉ូតូ​របស់​ជនសង្ស័យ​ម​ក​រក្សាទុក​នៅ​ផ្នែក​ព្រហ្មទណ្ឌ​អធិការដ្ឋាន​ខណ្ឌ​ចំការមន​រក​ចាំ​ស្រាវជ្រាវ​តាមរក​ជនសង្ស័យ​ជា​ក្រោយ។​

​ប្រជាពលរដ្ឋ​បាន​និយាយ​ឲ្យដឹងថា បញ្ហា អសន្តិសុខ បាន​កំពុង​កើតឡើង​ហើយ​នៅ​ភូមិសាស្ត្រ ខណ្ឌចំការមន ដែល​សូម្បី​តែ មេប៉ូលីស ពាក់​ឯកសណ្ឋាន​ប៉ុណ្ណឹង ហើយ​នៅតែ​ក្រុមចោរ ថ្លើមធំ​ហ៊ាន​ឆក់​ទៀត​បើ​ប្រជាពលរដ្ឋ សាមញ្ញ​វិញ គិត​មិច​ទៅ មិន​រងា រាល់ថ្ងៃ​ហើយ​។​

​សូម​រំលឹក​ថា អាណាចក្រ​ខណ្ឌ​ចំការមន ក្រោម​ការដឹកនាំ​ពី​សំណាក់ លោក យិន សាន្ត ជា​អធិការ​បច្ចុប្បន្ន បាន​បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងស៊ីសង ភ្នាល់​បាល​តាម​អ៊ី​ន​ធើ​ណិ​ត រីក​ដូច​ផ្សិត ខណៈ​លោក​អធិការ និង​មន្ត្រីក្រោមឱវាទ សប្បាយ និង​យក​លុយ ដាក់​ខែ​។ ប្រភព​ដដែល​បន្តថា ការ​ដែល​បើក​ឲ្យមាន​ល្បែងស៊ីសង បែបនេះហើយ គឺជា​ប្រភព​នៃ​បទល្មើស​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×