Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូល​តារា​បង្ហាញ​ម៉ូត Sophie Anderton : អន្ទាក់​គ្រឿងញៀន កាមគុណ​… ប្រសិនបើ​ដឹងខ្លួន​ហើយ​បេ្ត​ជ្ញា​កែប្រែ​វា​ពុំ​…​ហួសពេល​ទេ​

spot_img

Sophie Anderton កើត​នៅ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​១៩៧៧ នា Bristol អង់គ្លេស​។ នាង​ចាប់ផ្តើម​សេព​គ្រឿងញៀន​តាំងពី​វ័យ ៩​ឆ្នាំ ហើយ​នេះ​ជា​ទង្វើ​ច្រាន​នាង​ឲ្យ​ធ្លាក់​ក្នុង​ជីវិត “​ពាលា​” អំឡុងពេល​១​រយៈ​ក្រោយមក​។ នាង​រំលឹក​ទាំង​ជូរចត់​ប្រាប់ថា ៖ “​ខ្ញុំ​ជក់​នៅ​គ្រប់កន្លែង​។ អាយុ​បាន​១៤​ឆ្នាំ ខ្ញុំ​មានការ​រួមភេទ​ដំបូង ជាមួយ​ក្មេងប្រុស​ម្នាក់​ដែរ ក្រោយពី​ពិធីជប់លៀង​វង្វេងវង្វាន់​១​។ ពី​នោះមក​ខ្ញុំ​ក៏​ក្លាយជា​ស្ត្រី​ដែល​ចូលចិត្ត​សប្បាយៗ ហើយ​រួមភេទ​ពុំ​រើសមុខ​”​។​

Sophie Anderton កំពូល​តារា​បង្ហាញ​ម៉ូត​លំដាប់​ដំបូង​របស់​អង់គ្លេស​

​ពេលវេលា​រំលង​ផុត​ទៅ​ពី​ក្មេងស្រី “​ពាលា​” ចចេស​រឹងរូស Sophie បាន​ក្លាយជា​យុវតី​ម្នាក់​មាន​ផ្ទៃមុខ​ស្អាត ហើយ​រាងកាយ “​ស្វែ​ល​” ប្រកបដោយ​មន្ត​ស្នេហ៍​។ នាង​ធ្លាក់​ក្នុង​ក្រសែភ្នែក​របស់​អ្នក​ជ្រើសរើស​តារា​បង្ហាញ​ម៉ូត ហើយ​នាង​ក៏​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រលង​រើស​តារា នៃ​វិស័យនេះ​ពេល​អាយុ​ទើបតែ ១៥​ឆ្នាំ​។​

​ពេល​អាយុ​បាន ១៧​ឆ្នាំ នាង​ប្តូរ​មក​រស់នៅ​ក្រុង​ឡុង ដើម្បី​វាយ​ប្រកប​របរ​របស់ខ្លួន បុព្វហេតុ​របស់​នាង​លូតលាស់​យ៉ាង​លឿន -​ក្លាយជា​តារា​បង្ហាញ​ម៉ូត​សម្រាប់​ដំបូង​។​

​ខណៈពេល​បុព្វហេតុ​របស់​នាង​ល្បីល្បាញ​នោះ ជីវិត​ឯកជន​របស់​នាង​ពុំ​ល្អ​ដូច្នេះ​ឡើយ​។ កាន់តែ​ល្បី Sophie កាន់តែ​ធ្លាក់​ក្នុង​អន្លង់​គ្រឿងញៀន​ជាហេតុ​ធ្វើ​ឲ្យ​នាង​ពុំដែល​សល់​លុយកាក់​១​សេន​។ នាង​រំលឹក​ឡើងវិញ ៖ “​ខ្ញុំ​តែង​គិតថា ត្រូវធ្វើ​យ៉ាងម៉េច ដើម្បី​មាន​លុយ​ច្រើន​? ការ​ឲ្យ​យោបល់​ថា ៖ កាល​នៅ​រៀន​ដើម្បី​ក្លាយជា​ស្រីលក់ខ្លួន កាលី​ប​ពិតជា​បាន​ទាក់ទាញ​។​

​នាង​នៅ​ត្រូវបាន​មិត្ត​រួម​អាជីព​ទូន្មាន “​ត្រូវ​ស្លៀកពាក់ រីឯ​តុបតែង​ខ្លួន​ប្រៀបដូចជា​នារី​អភិជន តែ​ពុំ​ភ្លេច “​បង្ហើប​” កន្លែង​ទាក់ទាញ​អារម្មណ៍​ប្រុសៗ​។​

​បូករួម​នឹង​ការ​ស្អាត​ពី​ធម្មជាតិ និង​ភាពល្បីល្បាញ​កំពុងមាន​ស្រាប់ “​តម្លៃ​” របស់​នាង​គឺ​ខ្ពស់​ណាស់ ប្រមាណ ១០.០០០​ផោន​-១៥.០០០​ផោន សម្រាប់​១​ម៉ោង​!​។ នាង​ត្រូវបាន​ពួក​មហាសេដ្ឋី “​ស្វាគមន៍​” ហើយ​ថ្ងៃ​ខ្លះ​នាង​បម្រើ​បុរសៗ​ដល់​ទៅ​៥​នាក់​ឯណោះ ។​

​នាង​បង្ហើប​ថា ថ្ងៃ​ខ្លះ​នាង​រកបាន​ដល់​ទៅ ៥០.០០០​ផោន​ឯណោះ​។ លុយ​ទាំងនេះ​នាង​ចំណាយ​លើ​គ្រឿងញៀន ហើយ​ថ្លៃ​ជួល​បន្ទប់​។ នាង​និយាយ​ប្រាប់ថា ៖ ពេលនោះ​ក្នុង​១​សប្តាហ៍​នាង​ចំណាយ​ប្រមាណ ២០.០០០​ផោន សម្រាប់​សេព​គ្រឿងញៀន ហើយ​ក្នុងអំឡុងពេល ១៣​ឆ្នាំ នៃ​ការ​ឆ្កួត​វង្វេង​នេះ នាង​ចំណាយ​អស់​ប្រមាណ ១០​លាន​ផោន ឯណោះ​។​

​ជាង​១០​ឆ្នាំ​ក្លាយជា​ស្រីពេស្យា “​កាលី​ព​” Sophie សារភាពថា ភាពល្បីល្បាញ​បាន​រុញច្រាន​នាង ហើយ​ពិតណាស់​ភាពល្បីល្បាញ​វា​គួរ​ឲ្យ​ខ្លាច​បំផុត​!​។​

ឥឡូវ​ដល់​វេលា​ត្រូវ​…​កែខ្លួន​

​ឥឡូវ​ឈានចូល​វ័យ ៤០​ឆ្នាំ Sophie កំពុង​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​ជីវិត​ថ្មី​។ ម្ងៃៗ​នាង​ប្រឹង​ហ្វឹកហាត់​កីឡា​គ្រប់យ៉ាង ៖ ឡើង​ភ្នំ Gym yoga រួមទាំង​ប្រដាល់ បូករួម​នឹង​របបហូបចុក​តឹងតែង​១ សំដៅ​ស្តារ​មកវិញ​នូវ​កាយសម្បទា ក្រោយពេល​…​បំផ្លាញ​វា​អស់​១០​ឆ្នាំ​។​

​ក្រៅពីនោះ​នាង​នៅ​បន្ត​ផ្សាយពាណិជ្ជកម្ម​សម្លៀកបំពាក់​ក្នុង​របស់​នារីៗ​។

​គោលដៅ​ចុងក្រោយ​របស់ Sophie គឺ​បាន​ឡើងលើ​ឆាក​បង្ហាញ​ម៉ូត​សារជាថ្មី​ម្តងទៀត​។​

​តាម​នាង​នោះ គ្មាន​អ្វីដែល​ហួសពេល​ទេ សម្រាប់​គឺ​ការតាំង​ចិត្ត​កែប្រែ​ប្រយុទ្ធ​នឹង​ខ្លួនឯង​តែម្តង​៕ ដោយ ៖ សូ​យ​ន​

spot_img
×