Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ជនដៃដល់​៣​នាក់ ព្រួត​វ៉ៃ​ស្ត្រី​ម្នាក់ របួសធ្ងន់ ក្រោយ​មានទំនាស់​រឿង​លេងបៀ​

spot_img

​ភ្នំពេញ​៖ ករណី​ហិង្សា​មួយ​ដោយ​ជនដៃដល់​៣​នាក់ បាននាំគ្នា​ព្រួត​វ៉ៃ​ស្ត្រី​ម្នាក់ ដោយ​យក​ដុំថ្ម​វាយ​ឲ្យ​របួសធ្ងន់ នៅមុខ​ផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៧​។ ជនរងគ្រោះ​ឈ្មោះ​សូ អូន អាយុ ៥៥​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​៖១. ឈ្មោះ​ឯក ស្រី​ពៅ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២. ឈ្មោះ​សំ ស្រី​ភា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​លក់ដូរ​។ ៣. ឈ្មោះ​អៃ សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ ៥១​ឆ្នាំ មុខរបរ​លក់ដូរ​។ ទាំង​៣​នាក់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

ប៉ូលិស​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​អង្គុយ​លេងបៀ នៅលើ​គ្រែ​ជាមួយ​ឈ្មោះ​ហេង សុផល ត្រូវជា​ម្តាយ​ជនសង្ស័យ នៅ​ចំណុចកើតហេតុ រួច​ក៏មាន​ទំនាស់​ពាក្យសំដី​គ្នា ជាមួយ​ឈ្មោះ ហេង សុផល ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ឯក ស្រី​ពៅ ដើរមក​សួរនាំ ក៏មាន​ការប្រតាយប្រតប់​គ្នា ជាមួយ​ជនរងគ្រោះ ពេលនោះ​ជនសង្ស័យ​ឈ្មោះ​សំ ស្រី​ភា និង​ឈ្មោះ​អៃ សោ​ភ័​ណ្ឌ​ត្រូវជា​បងប្អូន បាន​ចូលមក​ព្រួត​គ្នា វាយ​ជនរងគ្រោះ​ដួល​ទៅលើ​ដី ហើយ​ជនសង្ស័យ​ឈ្មោះ​ឯក ស្រី​ពៅ បាន​យក​ដុំថ្ម វាយ​មុខ​ជនរងគ្រោះ បណ្តាល​ឲ្យ​របួស ក្រោម​ភ្នែក​ខាងស្តាំ​មួយកន្លែង លើ​ថ្ងាស់​មួយកន្លែង លើ​ច​ញ្ចើ​ម​ខាងឆ្វេង​មួយកន្លែង និង​ក្បាល​បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់ រួច​ជនសង្ស័យ​នាំគ្នា​រត់គេចខ្លួន​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន គ្រួសារ​នាំទៅ​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក​ច្បារអំពៅ​។​

​លុះដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​និង​៣០​នាទី ក្រុមគ្រួសារ​ជនរងគ្រោះ ឃើញ​ជនសង្ស័យ​ទាំងបី​នាក់ កំពុង​នៅ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារអំពៅ​២ ចាត់ការ​តាមច្បាប់​៕ ដោយ​៖​ជាលី​

 

spot_img
×