Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​៣​គ្រួសារ ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរខេត្ត ប្តឹង​ចៅ​សង្កាត់រ​កា​ក្នុង រឿង​ចេញ​គម្រោង​ពង្រីក​ផ្លូវ​ទាល់​មួយ​ខ្សែ ទាំង​មាន​បណ្តឹង​ជំទាស់

spot_img

​តាកែវ ៖ ពាក្យបណ្តឹង​មួយ​ច្បាប់​ត្រូវបាន​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​តាកែវ បន្ទាប់​ពី​ក្រុង​ដូន​កែវ និង​សង្កាត់​ដោះស្រាយ​មិន​ចេញ ដោយសារតែ​ការ​សំ​បើក​ពង្រីក​ទទឹងផ្លូវ (​ទា​ល់​) មួយ​ខ្សែ ដែល​ពីមុន​មាន​ទំហំ ២​ម៉ែត្រ អោយ​មក​មាន​ទំហំ ៤​ម៉ែត្រ វិញ​ដោយ​លោក ផង់ ពិន ជា​ចៅ​សង្កាត់រ​កា​ក្នុង បាន​ធ្វើអោយ​ក្រុម​គ្រួសារ​ចំនួន ៤​នៅក្នុង​ភូមិ​ចក នោះ​មាន​ទំនាស់​គ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ សឹងតែ​មាន​ហិង្សា​កើតឡើង បង្កើត​ជា​ទំនាស់​ដ៏​រ៉ាំរ៉ៃ​គ្មាន​ដំណោះស្រាយ ។

ក្នុងនោះដែរ គ្រួសារ​ជំទាស់​ទាំង​៣​គ្រួសារ​នោះ បាននាំគ្នា​ឆ្ងល់​ថា បើសិនជា​មាន​ពាក្យបណ្តឹង ដែល​ប្តឹង​ជំទាស់​ទៅ​លើ​ការសុំ​បើក​ពង្រីក​ផ្លូវ​មួយ​ខ្សែ​នេះ​ទៅហើយ ហេតុអ្វី​ក៏​មាន​ឯកសារ​ចេញ​ពី​មន្ទីរ​ជំនាញ​សុរិយោដី​ខេត្ត គូស​បង្ហាញ​ថា​ផ្លូវ​នោះ​មាន​ទទឹង ៤​ម៉ែត្រ​នោះ ដោយ​ត្រង់​ចំណុច​នេះ​ពួកគាត់​បាន​នាំគ្នា​សង្ស័យថា ពិតជា​មាន​ការឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​ដើម្បី​ផលប្រយោជន៍​បុគ្គល ដោយ​មិន​គិតពី​ផលប៉ះពាល់​របស់​អ្នករស់នៅ​ជិតខាង​នោះឡើយ ។

អ៊ំ​ប្រុស​ឈ្មោះ ផន ផល អាយុ ៧០​ឆ្នាំ តំណាង​អោយ​គ្រួសារ​ទាំង​បី ក្នុង​ការប្តឹង​ជំទាស់​លើ​ការសុំ​ពង្រីក​ផ្លូវ​នោះ លោក​អុំ​បាន​និយាយថា កាលពី​ដើម​មក​ផ្លូវ​នេះ​គ្រាន់តែ​ជា​ផ្លូវ​ភ្លឺស្រែ​មួយ​តែប៉ុណ្ណោះ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ផ្លូវ​នេះ​ជាក់ស្តែង គឺមាន​តែ ២​ម៉ែត្រ​តែ​ប៉ុណ្ណោះ ​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ទៅ​ដី​គេ​ដ្ឋា​ន​របស់​ពួកគាត់​នៅ​ខាងក្រោយ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​ផង​ដែរ គឺជា​ផ្លូវ​ទាល់​ទេ ។ ដោយ​កាលពីមុន​ពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​គ្នា ក្នុងភូមិ​ផង​របង​ជាមួយ​នោះ គឺ​មាន​ទំនាក់ទំនង​គ្នា​ល្អ​ណាស់ ក៏ប៉ុន្តែ នៅពេល​ដែល​ចៅសង្កាត់ បាន​ឡើង​គម្រោង​ផ្លូវ​នេះ​ដោយ​សុំ​បើក​ពង្រីក​ផ្លូវ ៤​ម៉ែត្រ បានធ្វើអោយ​គ្រួសារ​ទាំងនោះ​កើតជា​ទំនាស់​យ៉ាង​រ៉ាំរ៉ៃ សឹងតែ​កើតមាន​ជា​ហឹង្សារ បង្ករ​ការភ័យខ្លាច ដោយសារ​តែ​ចង់​បាន​ផលប្រយោជន៏​តែ​មួយមុ​ខគត់ ។

​លោក​អ៊ំ​បាន​និយាយទៀតថា រូប​លោក​អ៊ំ​ចំណាស់​នេះ មក​ហើយ​មិន​ចង់​ឮ ឡើយ​ហិង្សា និង​មិន​ចង់​ឮ​ឡើយ ការ​គម្រាមកំហែង ដូច្នេះ​រូប​លោក​ជាមួយ​និង​គ្រួសារ​ចំនួន ២​ទៀត សុំ​ប្តឹង​ជំទាស់​ដាច់ខាត លើ​ការសម្រេច​អោយ​បើក​ផ្លូវ​របស់​ចៅ​សង្កាត់រ​កា​ក្នុង ដែល​ការសម្រេច​នេះ​គឺ​បាន​បម្រើ​ផលប្រយោជណ​ន៏​ដល់​ពលរដ្ឋ​តែ​មួយ​គ្រួសារ បង្ករ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នោះ​គឺ​មិន​អាច​ទៅ​រួច​ឡើយ​។​

​ពាក់ព័ន្ធ​ជាមួយ​និង​ការចោទប្រកាន់​ចៅសង្កាត់​ថា បានចេញ​គំនូស​វា​ស​ដោយ​មិន​បាន​គិត​ពី​ផលប៉ះពាល់​ជាធំ ហើយ​គិតតែ​ពី​ផល ប្រយោជន៏​បុគ្គល​នោះ លោក ផង់ ពិន ចៅ​សង្កាត់រ​កា​ក្នុង បាន​ឆ្លើយតប​វិញ​ថា ជាមួយ​និង​ការសម្រេច​អោយចេញ ផ្លូវ​គូសវាស​ពង្រីក​ផ្លូវ​ពី ២​ម៉ែត្រ អោយទៅជា ៤​ម៉ែត្រ​នោះ គឺ​រូប​លោក មិនមែន​ជា​អ្នក​ចុះ​ទៅ​គូសវាស់​នោះទេ តែ​ការគូសវាស់​នេះ គឺ​ធ្វើឡើង​ដោយ​លោក​មេភូមិ និង​ក្រុម​គណៈកម្មការ​សុរិយោដី​ជា​អ្នក​គូសវាស់​តែប៉ុណ្ណោះ ដោយ​មិន​បាន​សួរនាំ​ពី​ផលប៉ះពាល់ ជាមួយ​និង​អ្នកជិតខាង​នោះ ឡើយ ទើប​បង្កើត​ជា​ទំនាស់​យ៉ាង​រ៉ាំរ៉ៃ លើ​ការ​បើ​ពង្រីក​ផ្លូវ​ទល់​នេះ​អោយមាន​ទំហំ ៤​ម៉ែត្រ តែ​ធាតុពិត​ផ្លូវ​នេះ​មានតែ​ទំហំ​ជាក់ស្តែង​ដូច​បច្ចុប្បន្ន គឺ​តែ​ជាង​២​ម៉ែត្រ​តែ​ប៉ុណ្ណោះ ។ ជុំវិញ​រឿង​ទំនាស់​ខាងលើ អាជ្ញាធរ​សង្កាត់ និង​អាជ្ញាធរ​ក្រុង​បាន​ធ្វើ​ការដោះស្រាយ​ជាមួយ​និង​ភាគី​ទំនាស់​ជាច្រើន​លើក​រួចមកហើយ​ដែរ តែ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​ល្អ​ឡើយ ។

​លោក សំ ស​រ៉​ន មេ​ភូមិ​ចក បាន​និយាយថា ការគូសវាស​ផ្លូវ​នេះ គឺ​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៣​មក​ម្លេះ គឺ​លោក​រួម​ជាមួយ​និង​គណៈ​កម្ម​ការ​វាស់វែង​ដី​មន្ទីរ​សូរិយោដី បាន​ធ្វើ​ការគូសវាស់​វែង​លើផ្លូវ​ទំនាស់​ខាងលើ ដោយ​សំ​បើក​ពង្រីក​ទទឹងផ្លូវ​ចំនួន ៤​ម៉ែត្រ តែ​ក្នុងនោះ មាន​គ្រួសារ​ចំនួន ៣​បាន​ធ្វើ​ការប្តឹង​ជំទាស់​លើ​ការសុំ​ពង្រីក​នេះ ចំណែក​រឿង​ផ្លូវ​នេះ​ចេញ​ជា​ផែនទី ថា ៤​ម៉ែត្រ​នោះ​យ៉ាងណា គឺ​ពាក់ព័ន្ធ​និង​ជំនាញ​របស់​លោក​នោះទេ គឺជា​ជំនាញ​របស់​សូរិយោដី​ខេត្ត ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ដោយសារតែ​ទំនាស់​លើ​ការ​សំ​បើក​ពង្រីក​ផ្លូវ​ទាល់​មួយ​ខ្សែរ​នេះ បាន​ធ្វើ​ពលរដ្ឋ​ទាំងនោះ​នៅ​មិនទាន់​មាន​ប្លង់​រឹង​កាន់កាប់​ជា​កម្មសិទ្ធិ​ពេញលេញ​នោះ​ទេ ពី​ព្រោះ​ដោយ​សារ​ដែល​ជាប់​និង​ព្រំ​នោះ​គឺ​ឋិត​នៅលើ​ដី​មានទំនាស់ ទើប​មន្ទីរ​ជំនាញ​មិន​អនុញ្ញាត​ចេញ​ជា​ប្លង់រឹង​អោយ ។ ជុំវិញ​លើ​បញ្ហា​ខាងលើ​ដែល នួន សុធា ប្រធាន​មន្ទីរ​សុរិយោដី និង​ស្ថាប​ត្យកម្ម បាន​ធ្វើ​ការឆ្លើយតប​ម​ក​វិញ​ថា ចំពោះ​គំនូស​លើ​ផែនទី ចេញ​ថា​ប្លង់​ផ្លូវ​ទំនាស់​នោះ​មាន ៤​ម៉ែត្រ គឺ​លោក​ធ្វើតាម​ការគូសវាស់​ទៅ​តាម​ការស្នើសុំ​ពង្រីក​អភិវឌ្ឍ​ន៍ផ្លូវ​នោះ ដែល​មាន​ការទទួលស្គាល់​ពី​គណៈកម្មការ​រៀបចំ​វាស់វែង​ដីធ្លី ដោយ​មាន​ទាំង​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។

​លោក​បាន​បញ្ជាក់ថា ចំពោះ​ប្លង់​ដែល​គូសវាស​លើ​ផែនទី ដែល​បាញ់​ចេញ​ដោយ​មន្ទីរ​សូរិយោដី​នោះ គឺ​បាន​គូស​ផ្លូវ​នោះ ៤​ម៉ែត្រ​ពិត ប្រាកដ​មែន តែ​នោះ​គឺជា​ប្លង់​បណ្តោះអាសន្ន​ទេ ក៏​ប៉ុន្តែ​បើសិនជា​មាន​ការប្តឹង​ជំទាស់ ហើយ​ការដោះស្រាយ និង​សម្របសម្រួល និង​សម្រេច​យ៉ាង​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​នោះ រូបលោក​និង​ធ្វើលិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ខេត្ត​តាកែវ ដើម្បី​សុំ​គោលការណ៍​កែ​ប្លង់​ នៃ​ផែនទី​ដែល​បាន​គូស​នោះ អោយស្រប​ទៅ​តាម​ការសម្រេច​របស់​អាជ្ញាធរខេត្ត ។

​ទំនាស់​ដីធ្លី​ដែល​កើតមានឡើង​រក​ដំណោះស្រាយ​មិន​ចេញ​នោះ កំពុង​ធ្វើការ​គ្រួសារ​ទាំង​បី​នោះ ទទូច​សុំ​អោយ​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ​ថ្មី ជួយ​រក​ដំណោះស្រាយ​ជូន​​ពួកគាត់ បើ​មិន​ដូច្នោះ​ទេ គ្រួសារ​ទាំង​បួន​នៅតែ​មាន​ទំនាស់ និង​អាច​និង​កើត​មាន​ជា​ហិង្សា​ក៏មាន ៕ តាកែវ​

   

spot_img
×