Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​កម្ពុជា​ចាត់វិធានការ ជនជាតិ​ចិន​រស់​នៅ​កម្ពុជា ប្រព្រឹត្ត​ខុសច្បាប់​

spot_img

​​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ប្រធាន​សន្តិសុខ​សារ​ធា​រណៈ​ចិន បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ ទៅតាម​ច្បាប់ ចំពោះ​ជនជាតិ និង​អ្នកវិនិយោគ​ចិន ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ និង​ទំនៀមទម្លាប់​របស់​ខ្មែរ ។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានអនុញ្ញាត​ឲ្យ​លោក LIAO JINGRONG (​លាង ជី​ង​រ៉ុង​) អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សន្តិសុខ​សារ​ធា​រណៈ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជួប ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​បន្ទាប់​ពី​បញ្ចប់​ជំនួប​នេះ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា ចិន​នៅ​តែ​បន្ត​សហការ​ជាមួយ​កម្ពុជា​ជានិច្ច​ផ្នែក​សន្តិសុខ​។ លោក​គៀត ច័ន្ទ​ថា​រិទ្ធ បានបញ្ជាក់​ថា “​ចិន បាន​ថ្លែង​អំណរ​អគុណ​ដល់​កម្ពុជា ដែល​បាន​ចាត់វិធានកា​រណ៍ នូវ​ជនជាតិ​ចិន នា​ពេលកន្លងមក ដែល​បាន​ប្រព្រឹត្ត​ខុស​នៅ​កម្ពុជា ជាក់ស្តែង​កាលពី​ឆ្នាំ​កន្លង​ទៅ មាន​ជនជាតិ​ចិន ប្រមាណ​ជាង​ប្រាំ​រយ​នាក់ ត្រូវបាន​ចាប់​បញ្ជូន​ឲ្យទៅ​វិញ ហើយ​ទង្វើ​នេះ គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ចិន​” ។​

​លោក LIAO JINGRONG ក៏​បាន​ស្នើ​សុំ​បន្ថែម​ដល់​លោក​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ឲ្យជួយ​ការពារ និង​បង្កើន​សន្តិសុខ ដល់​ជនជាតិ​ចិន និង​អ្នកវិនិយោគ​ចិន ដែល​កំពុង​រស់​នៅ​កម្ពុជា​ផងដែរ ដោយ​លោក​អះអាងថា អ្នកវិនិយោគ​ចិន ដែល​កំពុង​រស់​នៅ​កម្ពុជា​នេះ ក៏​ជា​ការជួយ​ដល់​កម្ពុជា ឲ្យមាន​ការអភិវឌ្ឍ បាន​យ៉ាង​ឆាប់រហ័ស ដូច​សព្វថ្ងៃនេះ ។​

​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បានឲ្យដឹងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក​LIAO JINGRONG គឺ​ដើម្បី​រៀបចំ​នូវ​ដំណើរ​ទស្សនកិច្ច​របស់ លោក ចា​វ គឺជិ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដែល​គ្រោង​នឹង​មក​ទស្សនកិច្ច នៅ​កម្ពុជា នា​ខែ​ក្រោយ​នេះ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា បន្ថែម​ទៀត​ទាក់ទង​នឹង​ផ្នែក​សន្តិសុខ​ទាំង​ជាតិ និង​អន្តរជាតិ ។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏​ថ្លែង​អំណរ​អគុណ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​សហការ និង​ជួយ​កម្ពុជា នា​ពេលកន្លងមក ក៏ដូចជា​បច្ចុប្បន្ន​នេះ ហើយ​លោក​បាន​សន្យាថា នឹង​បង្កើន​យកចិត្តទុកដាក់​ក្នុង​ការការពារ​នូវ​ជន ជាតិ​ចិន និង​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×