Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត​ថ្លៃ​មែន ! ដែល​មិន​ស្លាប់ ក្រោយពេល​ត្រូវ​ឆក់​ចរន្ត​អគ្គិ​នី​ក្លាយជា​ដុំ​ភ្លើង​ (Video inside)

spot_img

​បុរស​សញ្ជាតិ​ឥណ្ឌា​ម្នាក់​ពិតជា​មាន​សំណាង​មែន​បន្ត​មាន​ជីវិត បន្ទាប់​ពី​ប្រែក្លាយជា​ភ្លើង​ចន្លុះ ក្រោយពេល​ត្រូវ​ចរន្តអគ្គិសនី​អូ​តង់ស្យុង​ឆក់​។​

Ranjith Kumar អាយុ ៣២​ឆ្នាំ សញ្ជាតិ​ឥណ្ឌា ដែល​មាន​សំណាង​នៅ​មាន​ជីវិត ក្រោយពេល​ប្រែក្លាយជា​ដុំ​ភ្លើង​។​

​តាម Daily Mail Ranjith Kumar អាយុ ៣៤​ឆ្នាំ កំពុង​ចូលរួម​ក្នុង​បាតុកម្ម​មួយ​ប្រព្រឹត្តទៅ​នៅ Viluppuram, Tamil Nadu ភាគខាងត្បូង​ឥណ្ឌា ជិត​ស្ថានីយ៍​រថភ្លើង​មួយ ក្នុងពេល​បាតុករ​ដទៃទៀត​សុទ្ធសឹង​ឈរ​នៅលើ​ផ្លូវ​ដែក Ranjith បែរ​ជា​តោង​ឈរ​ឡើង​លើដំបូល​រថភ្លើង​។​

​បុរស​រូប​នេះ​ពុំ​បាន​ចាប់អារម្មណ៍​ចំពោះ​ខ្សែភ្លើង​អូ​តង់ស្យុង ដែល​នៅ​ពី​លើ​ក្បាល​របស់​ខ្លួន ហើយ​នៅពេល​ដែល​លើកដៃ ក៏​ត្រូវ​ឆ្លង​ចរន្ត ខ្លួនប្រាណ​ទាំងមូល​ឆាបឆេះ​ប្រៀបដូចជា​ដុំ​ភ្លើង​មួយ​ដុំ​អីចឹង ។ សំណាង​ល្អ​ដែល​មាន​មនុស្សម្នា​នៅក្បែរនោះ​បាន​ជួយ​សង្គ្រោះ​ពី​ចង្កូម​មច្ចុរាជ​ហើយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម ។ ក្រុម​វេជ្ជបណ្ឌិត​វាយតម្លៃថា គាត់​រង​ការ​រលាក ៧០% ។​

​ឃ្លីប​ខាងក្រោម​ពិតជា​បង្ហាញ​ថា យុវជន​រូប​នេះ​ពិតជា​មាន​ជីវិត​ថ្លៃ​មែន​!

spot_img
×