Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ការពិតហើយ នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ដែល​ប្រុសៗ​ក្នុងភូមិ​ច្រណែន មិនគួរណា​រៀបការ​នឹង​បុរស​មុខមាត់​អាក្រក់​អាយុ​ស្មើ​ឪ តាមពិត​នាង​ជា​…

spot_img

​រឿងរ៉ាវ​ស្នេហា​មួយ​បាននិងកំពុង​កក្រើក​ប​ណ្តា​ញ​សង្គម​ថៃ ព្រោះតែ​រូបភាព​ជាច្រើន​សន្លឹក បានបង្ហាញ​ឲ្យ​ឃើញ​នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ដែល​គ្រប់គ្នា​ពុំ​នឹកស្មានថា នាង​សម្រេចចិត្ត​រៀបនឹង​បុរស​ម្នា​ក់មាន​វ័យ​ស្មើនឹង​ឪពុក ហើយ​ថែមទាំង​មានមុខមាត់​អាក្រក់​ទៀត ពោលគឺ​បុរស​នោះ​ខូច​ទ្រង់ទ្រាយ​មាត់​ពី​កំណើត​គួរ​ឲ្យ​ខ្លាច​តែម្តង ។​

​យោង​ប្រភពព័ត៌មាន​ថៃ Sanook នារី​ជា​កូនក្រមុំ​នោះ​ឈ្មោះថា Bunmee និង​មាន​អាយុ​ទើបតែ ២១ ឆ្នាំ ប៉ុន្តែ ពុំបាន​បញ្ជក់​ពី​ឈ្មោះ និង​អាយុ​របស់​កូនកំលោះ​ទេ ។​

​ទន្ទឹម​នឹងមាន​អ្នកលេង​អ៊ី​ន​ធើរ​មួយចំនួន​គិតថា រូបភាព​ទាំងនោះ គឺ​គ្រាន់តែ​ជា​រឿង​កំប្លុកកំប្លែង​ប៉ុណ្ណោះ នាង Bunmee បាន​ក៏បាន​បញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា ពួកគេ​ទាំងពីរ​ពិតជា​បាន​រៀបការ​នឹង​គ្នា​មែន ដោយ​គ្រាន់តែ​រៀបចំ​ពិធី​សែន​ព្រាន​ដ៏​សាម​ញ្ញា​ប៉ុណ្ណោះ ដោយសារតែ​ខាង​ប្រុស​ក្រក្សត់ និង​ពុំមាន​លទ្ធភាព​លៃលក​ថ្លៃទឹកដោះ​សម្រាប់​នាង​ទេ ហេតុនេះ ក្រុមគ្រួសារ​ទាំងពីរ និង​សាច់ញាតិ ក៏បាន​សម្រេចចិត្ត​ផ្សំផ្គុំ​ពួកគេ​ត្រឹម​ពិធី​សែន​ដ៏​សាមញ្ញ​ជាការ​បង្គ្រប់កិច្ច​ទៅ ។​

​នាង​ក៏បាន​ទទួលស្គាល់ថា បុរស​នៅក្នុង​ភូមិ​ទាំងអស់ មានការ​ច្រណែន និង​សោកស្តាយ​នាង​យ៉ាងខ្លាំង ដែល​មិនគួរណា​នាង​យកប្តី​មិន​ស័​ក្ខិ​សម​នឹង​រូបនាង​បែបនេះ ។​

​ទោះយ៉ាងណា Bunmee នៅបាន​បង្ហើប​ឲ្យ​ដឹងថា នាង​ធ្លាប់បាន​រៀបការ និង​មានកូន​ម្នាក់​ផងដែរ ។ ប៉ុន្តែ បាន​លែងលះគ្នា ដោយសារ​ប្តី​មុន​នោះ​គឺជា​មនុស្ស​ញៀន​ល្បែង​ខ្លាំងពេក ។​

​ចំណែក​ប្តី​ក្រោយនេះ​វិញ គាត់​ជាម​នុស្ស​ល្អ​ណាស់ និង​លះបង់​ក្តី​ស្រលាញ់​យ៉ាង​ធំធេង​ចំពោះ​រូបនាង ៕ ចន្ទី​

  

spot_img
×