Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិចច្រឡំទ្រីយ៉ាត្លុង! អាណិតណាស់ ទោះចុះ​ទឹក​ក្រពើ ក៏ម្ចាស់​ស៊ូ​ស្លា.ប់​រស់​ជា​មួយ​មាន់​ដែរ… (វីដេអូ)

spot_img

ល្បែងប្រជល់មាន់ ជាពិសេសនៅប្រទេសកម្ពុជាយើង បើទោះជាសមត្ថកិច្ចធ្វើការបង្រ្កាបយ៉ាងណា ក៏ក្រុមអ្នកញៀនល្បែងនេះ នៅតែលួចលាក់ ដោយនាំគ្នាទៅប្រជល់មាន់រហូតក្នុងព្រៃ ដើម្បីគេចពីភ្នែកសមត្ថកិច្ច។

តែទោះយ៉ាងណា ក្រុមអ្នកប្រជល់មាន់ តែងត្រូវបានឃើញ នាំគ្នារត់បាតជើងសព្រាត ឡើងប្រសាចពេញវាលស្រែជាញយៗដង នៅពេលសមត្ថកិច្ចធ្វើការចុះបង្រ្កាប។

តែដោយឡែក ករណីមួយនេះវិញ គឺពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ខណៈបានឃើញវីដេអូមួយដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម បង្ហាញក្រុមអ្នកញៀនប្រជល់មាន់ជនជាតិវៀតណាម មានគ្នាចំនួន ៨ នាក់ បានរត់ប្រាសក្រញ៉ាំ ចាកចេញពីកន្លែងសង្វៀនក្នុងព្រៃ លោតចូលប្រឡាយទឹកហែលទាំងព្រលឹងចុងសក់ ខណៈដៃម្ខាងកាន់មាន់ផង ឡើងត្រដាបត្រដួស ដើម្បីគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម ព្រោះតែអស់សំណើចខ្លាំងពេក ក៏បានខមិនថា៖ «នេះគឺជាទ្រីយ៉ាត្លុង តែមួយគត់នៅភាគខាងលិចវៀតណាម, សុំសរសើរម្នាក់ពាក់ម៉ាស ទោះក្នុងកាលៈទេសៈបែបណា សុខចិត្តស្លាប់រស់ជាមួយមាន់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×