Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រា​ដែល​ចោរប្លន់​ត្រូវ​បង្ក្រាប​ដោយ​ចោរ​…​លួច​ (Video inside)

spot_img

ករណី​ដ៏​កម្រ​នេះ ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព​ថត​បាន ហើយ​បើ​ទស្សនា​ទៅ​វា​ប្រៀបដូចជា​ខ្សែភាពយន្ត​ដ៏​កំប្លែង​មួយ​អីចឹង ។​

​តាមរយៈ​ខ្សែ​វីដេអូ​នោះ បង្ហាញឲ្យឃើញបុ​រ​សម្នាក់​ខំប្រឹង​បង្វែងដាន​បុគ្គលិក​លក់ទំនិញ ខណៈពេលដែល​ដៃគូ​របស់​ខ្លួន​កំពុង​ប្រឹង​យក​របស់របរ​ញាត់​ចូល​ក្នុង​ហោប៉ៅ ។​

​ស្រប​ពេល​គ្នា​នោះ ហេតុការណ៍​មួយ​បាន​កើត​ឡើង​ព្រោះ​មាន​ចោរប្លន់​ម្នាក់​បាន​សំរុកចូល​ក្នុង​ហាង​លក់ទំនិញ​ដោយ​កាន់​កាំភ្លើង​ក្នុង​ដៃ រួច​ភ្ជង់​ទៅលើ​អ្នក​គិតលុយ​។ ចោរប្លន់​រូប​នេះ ពុំ​បាន​ឃើញ​វត្តមាន​របស់​ចោរ​លួច​ដែល​កំពុង​ពួន​នៅក្បែ​រទូរ​លក់ទំនិញ​។​

​ហេតុការណ៍​ស្មាន​ពុំ​ដល់ ដោយហេតុ​ថា ចោរ​ពីររូប​នេះ ពុំ​បាន​រត់ចេញ​ពី​ហាង​នោះឡើយ ពួកគេ​បែរជា​ងាក​មក​ជួយ “​បង្ក្រាប​” ចោរប្លន់​ទៅវិញ​។ ពួកគេ​បាន​ឆក់​យក​កាំភ្លើង ហើយ​រួម​ចាប់​ចោរប្លន់​រូប​នោះ​។​

​បន្ទាប់​ពី​ឃ្លី​បថ​ត​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​ត្រូវ​បាន​បង្ហោះ​ឡើង ។ មាន​មនុស្ស​ជាង ១០​លាន​នាក់ បាន​ចូល​ទស្សនា និង​ជាង ៣០​ម៉ឺន​នាក់ ធ្វើការ​ចែករំលែក ។ ក្នុងនោះ​មាន​មតិ​មួយ​លើក​ឡើង​បែប​កំប្លែង​ថា “​អាច​និយាយថា ហាង​មួយ​នេះ​ពិតជា​មាន​សំណាង​ល្អ​បំផុត​ប្រចាំឆ្នាំ ព្រោះ​បាន​ចោរលួច​ជួយ​បង្ក្រាប​ចោរ​ប្លន់ ! ហើយ​មតិ​មួយ​ទៀត​ស្ងោចសរសើ​រថា ៖ “​ទោះ​យ៉ាងណា​ចោរលួច​ក៏​នៅ​មាន​សីលធម៌​ដែរ​” ។​

​ប្រិយមិត្ត​ទស្សនា​ភាពយន្ត​ពិតៗ​ខាងក្រោម ៖

spot_img
×