Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាពដ៏កម្រ! អាជ្ញាធរ​សម្រេច​បិទ​ផ្លូវ​ប៉ុណ្ណោះ​អាសន្ន ខណៈ​​ក្តាម​​ក្រហម​​រាប់​​លាន​​ក្បាល «ចំណាកស្រុក» ពេញ​ដង​ផ្លូវ ធ្វើ​ដំណើរ​ទៅ​កាន់…

spot_img

នេះជាទិដ្ឋភាពដ៏ចម្លែកណាស់ ខណៈដែលបានឃើញក្តាមក្រហមរាប់សិបលានក្បាល បានផុសចេញពីព្រៃនៅលើកោះ Christmas ហើយធ្វើដំណើរទៅកាន់សមុទ្រ ដើម្បីបង្កាត់ពូជនៅចុងឆ្នាំ។

បាតុភូតដ៏ក្ខណៈ​ពិសេសនេះ ​ត្រូវបានដឹងថា មានតែក្តាមក្រហមនៅលើកោះ Christmas នេះប៉ុណ្ណោះ គឺមិនមាននៅកន្លែងផ្សេងទៀតក្នុងពិភពលោកនោះទេ។

ក្តាមក្រហមទាំងនេះ ពួកវាចាប់ផ្តើមដំណើរនៅពេលមានភ្លៀងធ្លាក់ដំបូងនៃរដូវវស្សា ដែលជាធម្មតាធ្លាក់ក្នុងខែតុលា ឬវិច្ឆិកា ប៉ុន្តែការធ្វើចំណាកស្រុករបស់ពួកវា ក៏អាចចាប់ផ្តើមនៅពេលក្រោយក្នុងខែធ្នូ ឬខែមករា ផងដែរ។

នៅឆ្នាំនេះ ការធ្វើចំណាកស្រុករបស់ក្តាមក្រហម បានចាប់ផ្តើមត្រឹមត្រូវតាមកាលវិភាគ ដូចដែលបានឃើញនៅលើទំព័រហ្វេសប៊ុករបស់ទេសចរណ៍កោះ Christmas កាលពីថ្ងៃទី២៩ ខែតុលា។

ក្នុងអំឡុងពេលនៃការធ្វើចំណាកស្រុកដ៏ធំនេះ ក្តាមក្រហមឈ្មោលបាននាំមុខគេ មកកាន់ឆ្នេរសមុទ្រជាមុន។ ចំណែកក្តាមក្រហមញី នឹងធ្វើតាមឆាប់ៗតាមក្រោយ ហើយនៅទីបំផុតមានចំនួនច្រើនជាងឈ្មោលនៅតាមឆ្នេរសមុទ្រ។

ក្តាមក្រហមពាសពេញកោះ បានដើរទន្ទឹមគ្នាឆ្ពោះទៅសមុទ្រ ក្នុងអំឡុងពេលនេះ ដោយសារការបង្កាត់ពូជត្រូវបានធ្វើសមកាលកម្មនៅទូទាំងកោះ។

ការធ្វើចំណាកស្រុករបស់ក្តាមក្រហមកើតឡើងនៅពេលព្រឹកព្រលឹម ឬពេលល្ងាច មុនពេលម៉ោង ១០ ព្រឹក និងក្រោយម៉ោង ៣ និង៣០ នាទី រសៀល ពេលដែលអាកាសធាតុមេឃត្រជាក់ជាង និងម្លប់ក៏កាន់ធ្លាក់ចូលមក ព្រោះថាក្ដាមក្រហមអាចងាប់ ប្រសិនបើពួកគេបាត់បង់ទឹកក្នុងខ្លួនច្រើនពេក។

តែយ៉ាងណាមិញ ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់ក្តាមក្រហមទាំងនោះ ផ្លូវជាច្រើនត្រូវបានបិទ។ ជាក់ស្តែង កាលពីសប្តាហ៍មុន អ្នកស្រុកមួយចំនួនមិនអាចចាកចេញពីសង្កាត់របស់ពួកគេ​បានទេ ដោយសារចំនួនក្តាមច្រើននៅ​តាមផ្លូវ។

លើសពីនេះ ដើម្បីកាត់បន្ថយចំនួនងាប់របស់ពួកវាតាមដងផ្លូវ អាជ្ញាធរក៏បានដាក់បារ៉ាស់ និងស្លាកសញ្ញាបិទផ្លូវផ្លូវបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឲ្យក្តាមក្រហមឆ្ពោះទៅកាន់ “ស្ពានក្តាម” ដែលបានសាងសង់ឆ្លងកាត់ផ្លូវដ៏មមាញឹកបំផុតមួយនៅលើកោះនេះ។

គួរឲ្យដឹងផងដែរថា ក្តាមក្រហមឈ្មោលនឹងចុះមកក្នុងទឹកជាដំបូង ដើម្បីទទួលបានសំណើមឡើងវិញ មុននឹងជីករណ្តៅនៅផ្ទៃរាបស្មើខាងក្រោម ដែលពួកវារួមរស់ជាមួយសត្វញី។ ហើយ

នៅពេលដែលធ្វើរួច ក្តាមក្រហមឈ្មោលនឹងធ្វើដំណើត្រឡប់ទៅដីវិញ ខណៈដែលក្តាមញីនៅតែនៅក្នុងរណ្ដៅប្រហែលពីរសប្តាហ៍ដើម្បីពង។

ក្តាមក្រហមញីនីមួយៗ ក៏ត្រូវបានដឹងថា អាចពងបានរហូតដល់ចំនួន 100,000 ពង ឯណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×