Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោតតែ​ដាច់ចិត្ត​លេប​ត្របាក់​យក​លុយ​សប្បុរសជន​ដែល​ជួយ​កូនស្រី​ព្យាបាល​ជំងឺមហារីក ថែម​ទាំង​និយាយ​កុហកថា កូន​របស់​ខ្លួន​បាន​ស្លាប់​ទៅហើយ​

spot_img

តាម SCMP ចុះផ្សាយ​ថា ប្តី​ប្រពន្ធ​សញ្ជាតិ​ចិន ត្រូវបាន​ចាប់ខ្លួន ក្រោយពី “​លប​ត្របាក់​” ទឹកប្រាក់​ប្រមូលបាន​ពី​មូលនិធិ​របស់​សប្បុរស​ជន​ជួយ​ឲ្យ​ពួកគេ​ទុក​សម្រាប់​ព្យាបាល​ជំងឺមហារីក​ភ្នែក​ឲ្យ​កូនស្រី​អាយុ ៣​ឆ្នាំ ។​

​តាម​នោះ​ប្តី​ប្រពន្ធ​២​រូបនេះ រស់នៅ​សង្កាត់ Taikang ខេត្ត ហ៊ី​ណាន ប្រទេស​ចិន ។ ក្រោយ​ពិនិត្យឃើញថា កូនស្រី​អាយុ ៣​ឆ្នាំ កើតរោគ​មហារីក​នៅ​ភ្នែក ពួកគេ​ក៏​បង្កើត​មូលនិធិ​អន​ឡាញ ដើម្បី​ស្នើសុំ​ជំនួយ​ពី​សប្បុរសជន ហើយ​ទទួលបាន​ទឹកប្រាក់​ប្រមាណ​ជាង ២០.០០០​ដុល្លារ ។ ប៉ុន្តែ​ប្តី​ប្រពន្ធ​ពីរ​រូប​នេះ ពុំបាន​យក​ប្រាក់​ពី​វិភាគទាន​ទាំងនោះ​មក​ព្យាបាល​ជំងឺ​របស់​កូន​ឡើយ ។​

​ហេតុការណ៍​ត្រូវ​បែកធ្លាយ​ក្រោយពេល​ដែល​សប្បុរសជន​ម្នាក់​បាន​ទៅដល់​ផ្ទះ​របស់​ក្មេងស្រី​រូបនោះ នា​ថ្ងៃ​ទី ៥ ខែ​មេសា ពុំ​ឃើញ​នាង​តូច​ទទួលបាន​ការព្យាបាល ខណៈពេល​ដែល​ទឹកប្រាក់​វិភាគទាន​ប្រមាណ ៤.០០០​ដុល្លារ ត្រូវបាន​ដក​យក​ចេញពី​គណនេយ្យ​ប្រាក់​វិភាគទាន​នោះ ។ ពេល​ដឹង​ថា បែកការ​ទើប​ប្តី​ប្រពន្ធ​នេះ​សុខចិត្ត​បញ្ជូន​កូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ តែង​ចែករំលែក​រូបភាព​កូន​ស្រី​របស់​ខ្លួន​ជា​ប្រចាំ​លើ​បណ្តាញ​សង្គម​ដើម្បី​បង្ក​មូលនិធិ​ជំនួយ​តាម​អន​ឡាញ ក្រោយ​ពី​ហេតុការណ៍​ត្រូវបាន​បែកធ្លាយ​ដូច​ពោល​ខាងលើ ពួកគេ​បាន​បញ្ជូន​ក្មេងស្រី​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្រុង​ប៉េកាំង ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយថា ដុំ​ពក​មហារីក​បាន​រាលដាល​ដល់​ខួរក្បាល ។ ពេលនោះ​ស្ត្រី​ជា​ម្តាយ​បាន​បដិសេធ​មិនឲ្យ​មន្ទីរពេទ្យ​ធ្វើការ​ព្យាបាល​ដោយ​គីមី​សាស្ត្រ ហើយ​ដោយ​សំអាង​ហេតុផល​ថា វា​ឈឺចាប់​ដោយ​ចំណាយ​ច្រើន ។​

​នៅ​ថ្ងៃ​ទី ៩ មេសា កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមគ្រួសារ​បាន​ប្រកាស​តាម​គេហទំព័រ​មូលនិធិ​ថា ក្មេងស្រី​នោះ​បាន​ស្លាប់​ហើយ ។ លើស​ពី​នោះ​ទៀត​ប្តី​ប្រពន្ធ​ពីររូប​នេះ នៅ​បាន​សំណូមពរ​ស្នើសុំ​សប្បុរសជន​ទឹកប្រាក់​បន្ថែម ៦០០​យេន (​ប្រមាណ​ជិត ៦០០​ដុល្លារ​) ដើម្បី​ជួល​រថយន្ត​ដឹក​សាកសព​ក្មេងស្រី​ត្រឡប់ទៅផ្ទះ​។ ប៉ុន្តែ​ប្តី​ប្រពន្ធដ៏​សាហាវ​មួយគូ​នេះ​បាន​ត្រូវ​ប៉ូលិស​វាយឃ្នោះ​ព្រោះគេ​ត្រូវ​បាន​តាមដាន​ឃើញថា ក្មេងស្រី​នោះ​នៅ​មានជីវិត​នៅឡើយ​។​

​ក្មេងស្រី​ដ៏​គួរឲ្យ​អាណិត​ព្រោះ​ពុំ​ត្រូវបាន​ទទួល​ការព្យាបាល​ទាន់ពេល ក្រោយមក​គេ​ក៏​បាន​បញ្ជូន​ក្មេងស្រី​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ប៉ុន្តែ​ជំងឺ​របស់​ធ្ងន់ធ្ងរ​រហូត​ដល់​ពុំ​អាច​វះកាត់ ឬ​ព្យាបាល​ដោយ​គីមី​បាន ។ ប៉ូលិស​កំពុង​សាកសួរ​ចម្លើយ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់ទោស ៕

spot_img
×