Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​កាប់​ប្រពន្ធ​ស្រស់ស្អាត​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ជិះ​ម៉ូតូ​ទៅ​លោតទឹក​ពីលើ​ស្ពាន​អ្នក​លឿង​សម្លាប់​ខ្លួនឯង​

spot_img

កណ្តាល ៖ វា​ពិតជា​សាហាវ និង​កាន់តែ​សាហាវ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ស្ទើរតែ​គ្រប់​តំបន់ កើតឡើង​នូវ​អំពើហឹង្សា បាញ់ប្រហារ កាប់ ចាក់ សម្លាប់​គ្មាន​ញញើត​ដៃ​ដ​នោះឡើយ ជាក់ស្តែង​សម្រាប់​ថ្ងៃនេះ​នារី​វ័យក្មេង​ម្នាក់ ត្រូវបាន​អតីត​ប្តី ជិះ​ម៉ូតូ​មក​កាប់​ប្រហារ​ស្ទើរតែ​ដាច់​ក​ធ្លាក់​ក្បាល​ពីលើ​ស្មា​ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ​តាមផ្លូវ​ក្នុងភូមិ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល ។​

​តាម​សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា ក្រោយ​កាប់​ប្រហារ​ប្រពន្ធ​វ័យក្មេង​នេះហើយ ប្តី​នោះ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ឡើង​លើ​ស្ពាន​អ្នក​លឿង​ហើយ​លោត​ទឹកទន្លេ ធ្វើ​អត្តឃាត​ខ្លួនឯង​តែម្តង​។​

សេចក្តីរាយការណ៍​បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅក្នុង​ស្រុក​លើកដែក ក្នុង​សាលា​កំពង់ចំលង ផ្លូវ ទៅ​សាឡាង​អ្នក​លឿងចាស់​ត្រើយ​ខាងលិច ខេត្ត​កណ្តាល នា​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩​ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​លោក​អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ថ្លែង​ក្នុង​ហ្វេ​សប៊ុក​ផ្លូវថា “​មុន​នេះ​បន្តិច​មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅ​ចំណុច​អនុវិទ្យាល័យ​កំពង់ចម្លង ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល ។ ជនរងគ្រោះ​ឈ្មោះ ទន់ ស្រី​ណ​យ ចំណែក​ជនសង្ស័យ​ឈ្មោះ រ៉ា ឆៃ​រ៉ាត់ ក្រោយពេល​ធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ​រួច​ជន​សង្សយ័បាន​ជិះ​ម៉ូតូ​ឡើង​ស្ពាន​អ្នក​លឿង លុះ​បើក​ម៉ូតូ​ដល់​កណ្តាល​ស្ពាន​ក៏​ចត​ម៉ូតូ​ហើយ​លោត​ចុះចូល​ទន្លេ រហូតដល់​ពេល​នេះ​ជន​សង្សយ័​មិន​ទាន់​ឃើញ​ឡើងគោក​នៅ ឡើយ ដោយឡែក​សមត្ថកិច្ច​នគ​របាល​ស្រុក​កំពុង​ធ្វើការ​ព័ទ្ធជុំវិញ​តំបន់​នោះ​ដើម្បី​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​”​។​

​ជុំវិញ​មូលហេតុ​ខាងលើ​នេះ​មិន​ត្រូវបាន​គេ​ទម្លាយ​ឲ្យដឹង​នៅឡើយ​ទេ តែ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ជា​រឿង​ប្រច័ណ្ឌ ប្រពន្ធ​ដែល​លេង​លះ​គ្នា​ហើយ​នោះ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×