Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបុក​រះ ម៉ូតូ​៣​គ្រឿង បណ្តាលឲ្យ​របួស​ជាច្រើន​នាក់​

spot_img

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​រថយន្ត​បើក​បុក​រះ ម៉ូតូ​៣​គ្រឿង​ ក្នុង​ពេល​យប់​ បណ្តា​ល​ឲ្យ​របួស​ជាច្រើន​នាក់​ក្នុង​នោះ​មាន​ម្នាក់​ដាច់​ជើង​ខាងឆ្វេង​។ ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​យោង​របាយការណ៍​របស់​មូលដ្ឋា​នកងរាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៩​និង​១៥​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៥-១៦ ស្ថិតនៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ រវាង​រថយន្ត​ម៉ាក កា​ម៉ា​រី សេរី​ឆ្នាំ​១៩៩៥ ពណ៌​ស ស្លាក​លេខ ភ្នំពេញ ២A-៧៩០១ បើកបរ​ពី លិច ទៅ កើត ( អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ) បាន​បុក​ម៉ូតូ​រះ​ចំនួន ៣​គ្រឿង ដែល​បើកបរ​ពី​កើត​ទៅ​លិច​នៅ​ផ្នែក​ខាងឆ្វេង​នៃ​រថយន្ត ម៉ូតូ​និង​ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​៖ ម៉ូតូ​ម៉ាក ឃ្លិក ពណ៌​ស ខ្មៅ សេរី​ឆ្នាំ​២០១០ ស្លាក​លេខ បាត់ដំបង ១U-៥៤០៥ បើកបរ​ពី​កើត​ទៅ​លិច បើកបរ​ដោយ ឈ្មោះ សេង វុទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សា​ស្តា ឃុំ​សាស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ( រងរបួស​ធ្ងន់ ) និង​អ្នករួមដំណើរ ២​នាក់​ទៀត ឈ្មោះ សា​រ៉ា​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្តោរ ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ( រងរបួស​ធ្ងន់ ) និង​ឈ្មោះ សាវា​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​ថៃ រងរបួស​ធ្ងន់ ( ដាច់​ជើង ) ។ ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេរី​ឆ្នាំ ២០១០ ពណ៌​ទឹ​កប៑ិច​( ខៀវ​ចាស់ ) ស្លាក​លេខ បន្ទាយមានជ័យ ១C-៨៥៤២ បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​កើត​ទៅ​លិច និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ជឿន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ( ទាំង​ពីរ​នាក់​រងរបួស​ធ្ងន់ ) និង​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ ស្លាក​លេខ បន្ទាយមានជ័យ ១G-១៨៩៥ បើកបរ​ពី​កើត​ទៅ​លិច បើកបរ​ដោយ​ឈ្មោះ ស៑ុ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​អ្នករួមដំណើរ​១​នាក់ ឈ្មោះ ខឹត នូ​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ ភូមិ​បន្ទាយ​ទីមួយ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ( រង​របួសស្រាល ) ។ អ្នករងរបួស​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្បែរ​កន្លែងកើតហេតុ ។

ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការនគរបាល​ស្រុក​ម៉ាឡៃ ដើម្បី​រងចាំ​ការដោះស្រាយ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

     

spot_img
×