Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងការ​បិទ​ផ្លូវ​ទៅ​មុខ​មិន​រួច​បើក​ថយ​ក្រោយ​មិន​ប្រយ័ត្ន កិន​ក្មេង​ស្រី​អាយុ​១​ខូប​កន្លះ​ធ្លាយ​ខួរ​ស្លាប់​

spot_img

​​ភ្នំពេញ​ ៖ ក្មេងស្រី ទើប​មាន​វ័យ​១​ខួប ៦​ខែ​ម្នាក់​បាន​បាត់បង់​ជីវិត ដោយ​រថយន្ដ​កា​មេ​រី​ឆ្លាម​១​គ្រឿង បើក​ថយក្រោយ មក​កិន​ធ្លាយ​ខួរ ខណៈ​រោង​ការបិទផ្លូវ​ទៅ​មុខ​មិន​រួច បើក​ថយ​ក្រោយ​មិន​ប្រយ័ត្ន​ក៏ កិន​ក្មេង​ស្រី​ធ្លាយ​ខួរ​ស្លាប់​តែ​ម្តង​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​គួរឲ្យ​អាសូរ ខាងលើនេះ បាន​កើតឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ក្នុង​ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​
​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ​ពុទ្ធ លក្ខ​ណា អាយុ​១​ខួប​៦​ខែ មាន​ឳ​ពុក​ឈ្មោះ ពុទ្ធ ប៊ុនថន អាយុ​២៨​ឆ្នាំ មុខរបរ​បើកឡាន នឹង​ម្តាយ​ឈ្មោះ គង់ ស៊ី​ចាន់ អាយុ​២៦​ឆ្នាំ មានមុខ​របរ​នៅផ្ទះ ស្នាក់​នៅ​ក្បែរ​ទីតាំង​កើតហេតុ​។ ឯ​រថយន្ត​បង្ក​ម៉ាក​កាមរី​ឆ្លាម ពណ៍​ស្ករ ពាក់​ផ្លាកលេខ​ភ្នំពេញ 2Q-4513 អ្នកបើកបរ​មានឈ្មោះ​សាន់​នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​លិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បច្ចុប្បន្ន​ស្នាក់​នៅ​ក្បែរ​ភូមិ​-​សង្កាត់​កើតហេតុ​។​

​បើ​តាម​ស្ត្រី​ជា​ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់ «​ម្ដាយ​» កំពុង​ធ្វើ​ម្ហូប និង​បាន​ប្រើ​ឲ្យ​កូនប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ទៀត ដើម្បី​ទៅ​ទិញ​ម្រេច ដោយ​មិន​បានដឹងថា​កូនស្រី​អាយុ​១​ខួប​៦​ខែ​នោះ «​ក្មេងស្រី​រងគ្រោះ​» រត់​ទៅ​តាម​ពីក្រោយ​ជាមួយ​បងប្រុស​ឡើយ ស្រាប់តែ​មួយ​សន្ទុះ​ឮសូរ​សម្លេង​ស្រែក ទើប​គាត់​ចេញពី​ក្នុង​ផ្ទះ​ទៅ​មើល​បែរជា​ឃើញ​កូនស្រី​អាយុ​១​ខួប​៦​ខែ ត្រូវ​រថយន្ដ​បើក​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​ទៅហើយ តែ​អ្នកបើកបរ ជាមួយ​និង​រថយន្ដ​ត្រូវបាន​អ្នកជិតខាង​ឃាត់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​មូល​ដ្ឋា​ន រងចាំ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ច​រា​រណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​នៅពេល​ក្រោយ​។​

​ប្រភព​ពី​កន្កែងកើតហេតុ បានឲ្យដឹងថា មុន​ក្មេងស្រី​ស្លាប់​បាត់បង់​ជីវិត គេ​បាន​ឃើញ​រថយន្ត​ខាងលើ​បើក​តាមផ្លូវ​បេតុង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុចកើតហេតុ ដែល​មាន​រោងកា​នៅ​បាំង​បើក​ទៅ​មុខ​មិន​រួច ក៏​បាន​បើក​រី​យែ​រថយន្ត​ថយក្រោយ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្ដាលឲ្យ​កិន​កុមារី​រងគ្រោះ​តែម្ដង​។ ចំណែកឯ​សព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×