Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ ស្រាប់តែ​សរសើរ​ថា ប្រធាន​រដ្ឋ​ចិន​ស៊ី បាន​ជួយ​អាមេរិក​ច្រើនជាង​ប្រធាន​រដ្ឋ​ចិន​ណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​

spot_img

តាម Business Insider, មេដឹកនាំ​អាមេរិក បាន​ចំណាយពេល ២​ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កូរ៉េខាងជើង​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ។ នៅក្នុង​សន្និសីទ​កាសែត ថ្ងៃទី ១៨ ខែ​មេសា (​ម៉ោង​តំបន់​) ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ស្រាប់តែ​បន្លឺ​ពាក្យពេចន៍​ស្ងើចសរសើរ​យ៉ាងខ្លាំង​ចំពោះ​ប្រធាន​រដ្ឋ​ចិន​ស៊ី​ជិន​ពៀន ។​

​ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន និង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​

​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ពោលថា ៖ ខ្ញុំ​ចង់​សម្តែង​ការ​អរគុណ​ជា​ចំហ​ចំពោះ​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន ដែលជា​អ្នក​បាន​ជួយ​យើងខ្ញុំ ច្រើន​ជាង​អ្នកណាៗ​ទាំងអស់ របស់​រដ្ឋការ​ចិន ឬ​ច្រើន​ជាង​មេដឹកនាំ​របស់​ចិន​ដែល​ធ្លាប់បាន​ជួយ​ដល់​ប្រធានាធិបតី​ណា ឬ​រដ្ឋការ​ណាមួយ​។​

​គ្រា​ដែល​ត្រូវ​បាន​សួរ​សំណួរ​ជុំវិញ​បញ្ហា​កូរ៉េខាងជើង លោក​ត្រាំ​និយាយថា ៖ គាត់​រឹតបន្តឹង​ព្រំដែន​ដូច​អ្នក​បាន​ឃើញ ហើយ​គាត់​បាន​ធ្វើៗ​យ៉ាង​ខ្លាំងក្លា​បំផុត​។ ប៉ុន្តែ​បន្ទាប់​មក​លោក​ត្រាំ​ចោទ​សំណួរ​ចំពោះ​ខ្លួនឯង​ថា ៖ តើ​គាត់​អាចធ្វើ​បាន​ល្អ​ប្រសើរ​ជាង​នេះ​ដែរ​ទេ​? រួច​លោក​ឆ្លើយ​នឹង​សំណួរ​ដែល​ចោទ​ឡើង​ខ្លួនឯង​ថា ៖ ខ្ញុំ​គិតថា គាត់​អាចធ្វើ​បាន​ល្អ​ជាងនេះទៅទៀត ។ ឯកឧត្តម​ប្រធាន​លោក​គឺជា​មនុស្ស​មហិមា​ម្នាក់​! ។​

​សម្តី​ស្ងើចសរសើរ​របស់លោក​ត្រាំ បាន​បង្ក​នូវ​ភាព​ភ្ញាក់ផ្អើល​ក្នុង​បរិបទ​របស់​អាមេរិក​-​ចិន កំពុង​ផ្ទុះឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​ប៉ុន្មាន​សប្តាហ៍​មក​នេះ ។ ពិសេស ១០​ថ្ងៃមុន លោក​នៅ​បាន​ហៅ​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ថា “​ភ្លីភ្លើ​” ។​

​ទង្វើ​នេះ​ហាក់ដូចជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចំពោះ​ចិន​របស់លោក​ត្រាំ ។ ថ្វី​ត្បិត​បាន​ធ្វើ​ការរិះគន់​ក្រុង​ប៉េកាំង​ជុំវិញ​រឿង​ពាណិជ្ជកម្ម​ក្តី តែ​លោក​ត្រាំ​បែរជា​ស្ងើចសរសើរ​ចំពោះ​ប្រធាន​រដ្ឋ​ចិន​ទៅវិញ ។​

​សប្តាហ៍​មុន​ប្រធានាធិបតី​អាមេរិក បាន​និយាយថា រវាង​លោក និង​លោក​ស៊ី​ជិន​ពៀន​គឺជា​មិត្តភក្តិ​ទោះបី​មាន​អ្វី​កើតឡើង​ក្នុង​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​ក្តី ៕

spot_img
×