Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកា​សលោក សុខ សំណាង ជា​សមាជិក​និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​គណបក្ស​ខេត្តតាកែវ​

spot_img

​តាកែវ​÷ លោក សុខ សំណាង ត្រូវបាន​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​សំរេច​ប្រកាស​តែងតាំង​ជា​សមាជិក​និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​គណបក្ស​ខេត្តតាកែវ​។​ពិធី​ប្រកា​សបាន​ប្រព្រឹត្តទៅ​នៅ​ស្នាក់ការ​គណៈបក្ស​ប្រជាជន​ខេត្តតាកែវ​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៧​ក្រោម​អធិបតីភាព​ឯកឧត្តម ឡាយ វណ្ណៈ ប្រធាន​គណៈបក្ស​ខេត្តតាកែវ​។​

​តាម​សេចក្តីសំរេច​ស្តីពី​ការតែងតាំង​មន្ត្រី​គណៈបក្ស​លេខ ៥៧៥ សស​,​គក ១៧ ចុះ​នៅ​ថ្ងៃទី​០៧​ខែកញ្ញា​ឆ្នាំ​២០១៧ ការ​តែ​តាំង​លោក សុខ សំណាង ជា​សមាជិក​និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​គណបក្ស​ខេត្តតាកែវ​គឺ​យោងតាម​-​សេចក្តីណែនាំ​លេ​ខៈ ១១៣ សណ​,​គក ចុះ​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០០៩
-​សំណូមពរ​ការងារ​និង​សម្ថ​ត​ភាព​មន្ត្រី​គណៈបក្ស​
-​សំណើរ​របស់​គណៈ​ចាត់តាំង​នៃ​គណៈកម្មាធិការ​កណ្តាល​
-​ស្មារតី​អង្គប្រជុំ​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​នា​ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ​២០១៧៕ តាកែវ​

spot_img
×