Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ជ្រូក រេ​ចង្កូត​បុក​រះ​ម៉ូតូ​និង​រថយន្ត ស្លាប់​១​នាក់​

spot_img

​​កំពង់ឆ្នាំង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត​ដឹក​ជ្រូក​១​គ្រឿង រេ​ចង្កូត​បុក​រះ​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង​បណ្តាលឲ្យ​ស្លាប់​១​នាក់ និង​របួស​២​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៣-១២៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៍​។​

​លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ដោយ​ម្ចាស់​រថយន្ត​ប្រភេទ FUSO ដែល​បើកបរ​យ៉ាង​លឿន ធ្វើឲ្យបុក​រះ​រថយន្ត Highlander ចំនួន ១​គ្រឿង​និង​ម៉ូតូ​ចំនួន​៥​គ្រឿង បណ្តាល​ឲ្យ​ក្មេងប្រុ​សស្លាប់​ម្នាក់ និង​បុរស ២​នាក់ រងរបួស​ធ្ងន់​ស្រាល​។​

​រថយន្ត​បង្ក​ប្រភេទ FUSO ពាក់​ស្លាក​លេខ តាកែវ 3A-0844 ដឹក​ជ្រូក និង​រថយន្ត​ដែល​រងគ្រោះ​ប្រភេទ Highlander ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-4228 ។ ចំណែក​ម៉ូតូ​រង​ការខូចខាត​ទី​១៖ Honda Dream ២០១៥ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1D-3649 ទី​២៖ Honda Dream ២០១១ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1C-8120 ទី​៣៖ សេរី ២០១៤ ទី​៤៖ អត់​ស្លាក​លេខ និង​ទី​៥៖ សេរី​២០១៦ អត់​ស្លាក​លេខ​។ អ្នកបើកបរ​រថយន្ត​FUSO ឈ្មោះ ប៊ុន លីម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​ណៃ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​ក្រោយ​កើតហេតុ​ភ្លាមៗ​។​

​អ្នករងរបួស ត្រូវបាន​សាច់ញាតិ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ដោយឡែក​សាកសព​ក្មេងរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់ឲ្យ​ក្រុមគ្រួសារ​។​

​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌ បាន​ចុះ​ធ្វើការ​វាស់វែង និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ១ នាក់ ព្រមទាំង​ចាប់យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×