Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ករណី​ឃាតកម្ម​ជះ​ទឹក​អាស៊ី​ដាក់​ប្តី​បណ្តាលឲ្យ​ស្លាប់ នៅ​ស្រុក​ព្រៃឈរ​

spot_img

​​កំពង់ចាម ៖ ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ជះ​ទឹក​អាស៊ី​ត ទៅ​ប្តី​របស់​ខ្លួន បណ្តាលឲ្យ​ស្លាប់ ត្រូវបាន​នគរបាល​ខេត្ត​កំពង់ចាម ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​១៦​និង​១៥​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង​ផែន​ព្រហ្មទណ្ឌ បានឱ្យដឹងថា ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ព្រៃឈរ សហការ​ជាមួយ​លោក​វរសេនីយ៍ទោ ឆាន់ គឹម​លី ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ពិន ជា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​អូរ​ជ្រក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់​ថា ករណី​ជះ​ទឹក​អាស៊ីត​នេះ កើតឡើង​កាលពី​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូ​ជ្រូក ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ទៅលើ​បុរស​ជា​ប្ដី​ឈ្មោះ មិន នុន អាយុ​៤១​ឆ្នាំ កំពុង​ដេក​នៅលើ​ផ្ទះ បណ្តាល​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ មូលហេតុ​ដោយសារ​ខឹង​ប្តី​មាន​ស្រី​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×